Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​សមុទ្រ​ ៣​ថ្ងៃ​ នៅ​កោះកុង មាន​ភ្ញៀវទេសចរ​ចូល​ទស្សនា​ជិត​៣០​ម៉ឺន​នាក់​

spot_img

​កោះកុង ​៖ ពិធីបុណ្យ​មាន​ភ្ញៀវទេសចរ ចូលរួម​ទស្សនា​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ ជាមួយ​នឹង​ការរៀបចំ​នូវ ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ ជាច្រើន​ដូចជា ពិព័រណ៍​ផលិតផល​ក្នុងស្រុក ពិព័រណ៍​ម្ហូបអាហារ និង​ផលិតផល​បរទេស ការសម្តែង​សិល្បៈ​បុរាណ និង​សម័យ របស់​សិល្បករ​ជាតិ និង​អន្តរជាតិ សកម្មភាព​កីឡា ក្បួន​ព្យុហយាត្រា និង​ការកម្សាន្ត​សប្បាយ​ជាច្រើន​ទៀត​។​

​ដោយឡែក ដើម្បី​សម្រួល​ដល់​ការ​ស្នាក់នៅ របស់​ភ្ញៀវ​ទេសចរ​ជាតិ ដែល​មក​កម្សាន្ត ក្នុង​ពិធីបុណ្យ ក្រសួង​ទេសចរណ៍ បាន​សហការ​ជាមួយ និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការសម្រួល​ឲ្យ​ភ្ញៀវទេសចរ បាន​ទៅ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ ប្រមាណ​ជា​ជាង ១.៥០០ នាក់​។​

​បើ​តាម​ការផ្សាយ​របស់​វេបសាយ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់ឲ្យដឹង​ថា តាម​ការវាយតម្លៃ​បឋម ក្នុង​ពិធីបុណ្យ​សមុទ្រ​ថ្ងៃទី​៣ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​ប្រមាណ ៩​ម៉ឺន​នាក់​។ “​នៅ​រាត្រី​ទី​៣ នេះ ដែល​ជា​ថ្ងៃ​បង្ហើយ​នែ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៧ ជុំ​ទី​២ នៅ​ខេត្ត​កោះកុង មាន​ប្រជាពលរដ្ឋ ចូលរួម​ទស្សនា ប្រមាណ ៩ ម៉ឺន​នាក់ (​តាម​ការវាយតម្លៃ​បឋម​) ​ក្រោយ​ការសំដែង​សិល្បៈ បរទេស នៃ ប្រទេស​ទាំង​៤ ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ វៀតណាម និង ខេត្ត​ទាំង ៤ ជាប់​ឆ្នេរ ចាប៉ី​ដង​វៃ​ង ។​ល​។ ហើយក៏​មាន​ការរៀបចំ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ពោរពេញ ដោយ​ស្មារតី​សាមគ្គីភាព មិត្តភាព ស្និទ្ធស្នាល​បំផុត រវាង ប្រជាជន និង​មិត្តភក្តិ បរទេស​ទាំងអស់​”​។​

​សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្ត​កោះកុង ដែល​មាន​រយៈពេល​បី​ថ្ងៃ​នោះ (​ថ្ងៃទី​១៤-១៥-១៦) នឹងត្រូវ​បញ្ចប់​នៅ​យប់​ថ្ងៃទី​១៦ ខែ​ធ្នូ​នេះ​ហើយ សូម​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងឡាយ ចូលរួម​ទស្សនា ប្រកបដោយ​ភាពសប្បាយ​រីករាយ ពិសេស​ក៏​សូម​ត្រៀមខ្លួន ចូលរួម​ទស្សនា ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ នៅ​ខេត្ត​កំពត នា​ឆ្នាំ​ក្រោយ​ទៀត​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×