Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សិស្សសាលា ​២​នាក់ ឆក់​កាបូប​ស្ត្រី​ជនបរទេស ត្រូវ​នគរបាល​ចាប់ខ្លួន​ទាំង​កណ្តាលអធ្រាត្រ​

spot_img

​ភ្នំពេញ ៖ សិស្សសាលា​២​នាក់ បាន​បង្កើត​មុខរបរ​ថ្មី​ទាំង​វ័យក្មេង គឺ​ជិះ​ម៉ូតូ​ឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ​។ ជាមួយ​នឹង​ករណី​នេះ ជនសង្ស័យ​២​នាក់ ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ត្រី​ជនបរទេស​ម្នាក់ បានសម្រេច តែ​រត់​គេចខ្លួន​មិន​រួច ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ កំពុង​ល្បាត​ក៏​បាន​ដេញ​ឃាត់​បាន​ភ្លាមៗ ទាំង​កណ្ដាល​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្លូវ​៣០២ កែង​ផ្លូវ​៥១ ស្ថិតនៅ​ភូមិ​៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ បានឲ្យដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ ឈន សាយ​សុ​គី អាណាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៩១E ផ្លូ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក (​អ្នកបើកបរ​ម៉ូតូ​)​។ ជនសង្ស័យ​ទី​២ ឈ្មោះ នៅ រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១៨៦ ផ្លូវ​លេខ​៣១​បេតេ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ NIAMH ELIZABTH ជន​ជនជាតិ​អាយ​ឡែន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ទេសចរណ៍ ស្នាក់​នៅផ្ទះ​លេខ​២៦ ផ្លូវ​៣០២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ ក្នុងនោះ មាន​លុយ​២៤​ដុល្លារ និង​លុយ​ខ្មែរ​២០០០​រៀល​។​

​សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BE-៤៨៤១ ទៅ​ពី​ខាងក្រោយ ក៏​បាន​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ត្រី​ជនបរទេស​ម្នាក់ ដែល​កំពុង​ដើរ​តាមផ្លូវ​៥១ មាន​គ្នា​៥​នាក់​ប្រុស​២​នាក់ រួច​បម្រុង​ជិះ​គេចខ្លួន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ កំពុង​ល្បាត​ប្រទះឃើញ បើក​ម៉ូតូ​ដេញ​ទៅ​ចាប់​បាន​នៅ​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ចាប់វាយ​ខ្នោះ​យកមក​ស្នាក់ការ​ប៉ុស្តិ៍​បឹង​កេងកង​ទី​១​។

ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ កសាង​សំណុំរឿង​បញ្ជូន ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​ចំណែក​កាបូបស្ពាយ​ពណ៌​ខ្មៅ ក្នុងនោះ​មាន​លុយ​២៤​ដុល្លារ និង​លុយ​ខ្មែរ​២០០០​រៀល ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ឲ្យ​ជនរងគ្រោះ​វិញ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×