Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​សង្វៀន​ជល់​មាន់​ ១ ​កន្លែង ​នៅ​ស្រុក​កំចាយមារ ធ្វើអោយ​ក្រុម​អ្នកលេង​ផ្អើល​រត់​ចែក​ជើង​គ្នា​

spot_img

​ខេត្ត​ព្រៃវែង ៖ កំលាំង​អាវុធហត្ថ​ចុះ​ទៅ​ដល់​សង្វៀន​ជល់​មាន់​១​កន្លែង ធ្វើអោយ​ក្រុម​អ្នក​វក់​និង​ល្បែង​ជល់​មាន់​រាប់សិប​នាក់ ផ្អើល​រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹងចុងសក់ ដោយ​មិន​នឹកស្មានថា មាន​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​សោះ ព្រោះ​ចរចា​អស់ហើយ​។​

​ប្រតិបត្តិការ​ឆ្មក់​ចុះបង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើនេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៦​ធ្នូ នៅ​ចំណុច​ភូមិ​គោក​ព្រា​ល ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។ កំលាំង​អាវុធហត្ថ ដែល​ចុះ​ប្រតិបត្តិការ​នេះ​មាន​គ្នា​ចំនួន​១២​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយឯក ញ៉ែម វីរៈ​ជួប មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ។​

​លោក​វរសេនីយត្រី ផាត់ សុជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង បានអោយដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​កំលាំង​អាវុធហត្ថ​ចាប់បាន​មាន់​ជល់​ចំនួន​៤​ក្បាល មេអាប៉ោង​ចំនួន​៣ និង​ម៉ូតូ​អ្នក​ទៅ​លេង​មាន់​ជល់​ចំនួន​៣៩​គ្រឿង វត្ថុតាង​ទាំងអស់នេះ​ក្រោយពី​ត្រូវ​ចាប់បាន គឺ​ត្រូវបាន​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​ទាំង​អស់ ដើម្បី​បំពេញ​និតិ​វិធី​។​

​សូមបញ្ជាក់​ថា ទីតាំង​សង្វៀន​ជល់​មាន់​នេះ បាន​បើក​លេង​យូរណាស់​មកហើយ ចំណែក​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​វិញ កុំថាឡើយ​ទៅ​ចាប់ សូម្បី​តែ​ទៅ​ក្បែរ​ក៏​មិន​ដែល​ទៅ​ដែរ ព្រោះ​ម្ចាស់​សង្វៀន​នេះ​គេ​បាន​សែន​ត្រូវ​អស់ហើយ​៕ ​ដោយ ​៖ ​រចនា​

spot_img
×