Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​កាង​ឈើ ដាល់​សមត្ថកិច្ច​មេព្រៃ​បែក​មាត់ ពេល​បង្ក្រាប​រថយន្ត​ដឹកឈើ​ (វីដេអូ)

spot_img

​ត្បូងឃ្មុំ​ ៖ រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ចុះមក​ជួយ​អន្តរាគមន៍ ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប្រមាណ​ជិត​១០​នាក់ មក​បង្ក្រាប​បទល្មើស​ដឹក​ឈើ​គ្រញូង​មួយ​រថយន្ត ដើម្បី​អូស​ស្ទួច​ឡាន​ដឹក​បទល្មើស​ឈើ ប្រគល់​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​អនុវត្ត​តាម​នីតិវិធី ។​


​ក្នុង​ការចុះ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ប្រណីត ពេញ​មួយ​រថយន្ត​កាមរី ហាយ​ប្រ៊ីត ពណ៌​ខ្មៅ ស្លាក​លេខ​បាត់ដំបង 2B 1149 នេះ រដ្ឋ​បាល​​ព្រៃឈើ ក៏​បាន​ប៉ះ​ពាក្យសម្តី​យ៉ាង​តឹងសរសៃក​ជាមួយ​ម្ចាស់​ឈើ ដែល​មាន​អំណាច​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

ក្នុង​ហេតុការណ៍​នោះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​មួយរូប រង​នូវ​កណ្តាប់ដៃ​មន្ត្រី​នគរបាល​ខេត្ត​បណ្តាល ឲ្យ​បែក​មាត់ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ខណៈ​ចុះ​បំពេញការងារ ក៏​ពើប​ប្រទះឃើញ​ឡាន​ដឹក​ឈើ ហើយ​សូម​គោលការណ៍​ពី​មេ​បង្ក្រាប ក្នុង​បទល្មើស​ដឹកជញ្ជូន​ឈើ ជា​បទល្មើស​ជាក់ស្តែង ដេញចាប់ ក៏​ចំ​ឡាន​ឈើ​របស់​លោក ស្រ៊ី លាភ ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​កើត​ជា​ហឹង្សា ដោយសារ​មន្ត្រីនគរបាល ត្រូវ​ជា​កូនចៅ​លោក ស្រ៊ី លាភ ស្នងការរង បាន​ប្រើប្រាស់​កាំភ្លើង​គំរាម រក​បាញ់ តែ​ខាង​មេព្រៃ​មិន​ព្រម​បញ្ឈប់​សកម្មភាព ក៏​ឈាន​ដល់​ការប្រើ​ហឹង្សា វាយ​មេព្រៃ​មួយ​ដៃ ចំ​កញ្ចប់មាត់​បែក​ឈាម​។ បន្ទាប់​ពី​និយាយ​គំរាម​ហើយ អ្នក​កាង​ឈើ​រូបនោះ បាន​ដាល់​សមត្ថកិច្ច​មេព្រៃ​មួយ​ដៃ​បែក​មាត់​។​

​តាមរយៈ​វីដេអូ បុរស​ម្នាក់​ដែល​ជា​អ្នក​កាង​ឈើ​មួយ​រថយន្ត​នោះ បាន​ឈ្លោះ​តវ៉ា​ជាមួយ​សមត្ថកិច្ច​មេព្រៃ ហើយ​ថា “​ចង់​រកស៊ី​ជាមួយ​គ្នា​ឬ​អត់​? ហើយ​ចាប់​ឡាន​នេះ នឹង​រលាយ​តែម្តង​ម៉ា​ខេត្ត​ត្បូងឃ្មុំ ហើយ​បើ​នរណា​រកស៊ី​ឈើ​បាន ខ្ញុំ​នឹង​កោរសក់​ក្បាល​មួយ​ចំហៀង​ដើរ​ពេញ​ផ្សារ​ឲ្យគេ​មើល​។ អញ្ញ​ប្រាប់ហ្អែ​ង នៅ​ស្រុក​មេមត់ អ្នករកស៊ី គ្មាន​អាណា​ជាង​អាណា​ទេ អា​ណា​ក៏​ដូច​អាណា​ដែរ​។ មួយ​កាច់​មួយ មួយ​កុង​មួយ ។ អាណា​មេព្រៃ​ធំជាងគេ អត់​ដែល​ស្គាល់​ទេ​ណុង ម៉េច​ក៏​មក​ចាប់​ឈើ​បែប​នេះ​”​។​

​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រគល់​រថយន្ត​ដឹកឈើ​នេះ ទៅឲ្យ​កង​អន្តរាគមន៍យ​កទៅគ្រប់គ្រង​នៅ​ម៉ៃសាក់​៕ ដោយ ​៖​ រចនា​

spot_img
×