Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​ទីក្រុង​សៀង​ហៃ ចង់​បើក​បណ្តុះបណ្តាល​ការពារ​សន្តិសុខ​ជូន​ភ្ញៀវទេសចរ នៅ​ខេត្ត​សៀមរាប ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​

spot_img

សៀមរាប ៖ អនុប្រធាន​ប្រតិបត្តិ​នៃ​សមាគម​ឧស្សាហកម្ម​សន្តិសុខ​ទីក្រុង​សៀង​ហៃ បាន​អរគុណ​ដល់​កងកម្លាំង​នគរបាល​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុង​ការការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ សាធារណៈ ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អ្នកវិនិយោគទុន​នានា បាន​យ៉ាង​ល្អប្រសើរ​កន្លងមក ក្នុងនោះ ក៏​មាន​ប្រជាជន​ចិន ដែល​រស់នៅ​ប្រកប​មុខរបរ​ក្នុង​ទឹកដី នៃ​ខេត្ត​សៀមរាប​។​

​នា​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​មួយ​ក្រុម​ចំនួន​១៣​នាក់ ដែល​ដឹកនាំ​ដោយ​លោក ZHAOYuanming អនុប្រធាន​ប្រតិបត្តិ​នៃ​សមាគម​ឧស្សាហកម្ម​សន្តិ​សុខ​​​ទីក្រុង​សៀង​ហៃ អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ ក្នុង​ដឹក​ដី​នៃ​ខេត្ត​សៀមរាប និង​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ។​

​ក្នុង​ជំនួប​ពិភាក្សា​នាពេលនោះ លោក ZHAOYuanming តំណាង​ប្រតិភូ​បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​លោក​ស្នងកា​រ ក៏ដូចជា កងកម្លាំង​នគរបាល​ខេត្ត​ទាំងអស់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុង​ការការពារ​ថែរក្សា​សន្តិ​សុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់ សាធារណៈ ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អ្នកវិនិយោគទុន​នានា បាន​យ៉ាង​ល្អ​ប្រសើរ​កន្លងមក​ក្នុង​នោះ ក៏​មាន​ប្រជាជន​ចិន ដែល​រស់នៅ​ប្រកប​មុខរបរ​ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាប​នេះ​ផងដែរ​។​

​លោក ZHAOYuanming បាន​មានប្រសាសន៍​បន្ត​ថា ដើម្បី​គ្រប់គ្រង​និង​រក្សា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ដែល​ស្នាក់នៅ​ប្រកប​របរ​រកស៊ី​នៅក្នុង​ខេត្ត​សៀមរាប ឲ្យបាន​កាន់តែ​ល្អប្រសើរ លោក​មាន​គោលបំណង ក្នុង​កិច្ចសហការ​គ្នា ពិសេស​ការបើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល នគរបាល​ជាតិ​កម្ពុជា សម្រាប់​ការងារ​គ្រប់​គ្រង់​សន្តិសុខ​ឯកជន ដែល​វគ្គ​បណ្ដុះបណ្ដាល​នេះ សំដៅលើ​ការគ្រប់គ្រង​ភ្នាក់ងារ​សន្តិសុខ​និង​សន្តិសុខ​ធនាគារ ដែល​ត្រូវបាន​គ្រោង​នឹង​ប្រារព្ធ​ឡើង នៅ​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​រាជ​ធានី​​ភ្នំពេញ​។​

​លោក​ឧត្តសេនីយ៍ទោ ស្នងការ បាន​មានប្រសាសន៍ ជូន​គណៈប្រតិភូ ពាក់ព័ន្ធ​ទៅ​និង​កិច្ច​ការពារ​ថែរក្សា សន្តិសុខ​សុវត្ថិភាព សណ្តាប់​ធ្នាប់ ពិសេស​ការអនុវត្ត​ច្បាប់ របស់​នគរបាល​ជាតិ​កម្ពុជា ក៏​ដូច​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ របស់​កម្លាំង​នគរបាល​កម្ពុជា​ជូន​ប្រតិភូ​ផងដែរ​។ លោក​ឧត្តមសេនីយ៍ទោ ស្នងការ បាន​មានប្រសាសន៍​បន្ត​ថា លោក​សូម​ស្វាគមន៍​ជានិច្ច ចំពោះ​គោលបំណង​ក្នុង​ការសហ​ការ និង​ការបើក​វគ្គ​បណ្តុះបណ្តាល ដល់​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា ពិសេស​នគរបាល​ខេត្តសៀមរាប ក្នុង​កិច្ច​សហ​ប្រតិ​បត្តិការ​សំដៅ​​រក្សា​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​យើង​ទាំង​ពីរ ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្វេរ​ឡើង​ថែម​ទៀត​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×