Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាមរី​ឆ្លាម​បើកបរ​លឿន​ដូច​ហោះ មិន​ប្រកាន់​ស្តាំ​ទៅបុក​យុវតី​ម្នាក់​ជា​និសិត្ស​រងរបួស​ធ្ងន់​ធ្ង​រ នៅ​ក្រុង​ស្វាយរៀង​

spot_img

ខេត្ត​ស្វាយរៀង ៖ យុវតី​ម្នាក់​បាន​រងរបួស​យ៉ាង​ធ្ង​ន​ធ្ង​រខ​ណះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​មក​រថយន្ត​កាម​រី​ឆ្លាម​បើកបរ​លឿន​ដូច​ហោះ​ហើយ​មក​បុក​អូស​ជាង​១០​ម៉ែត្រ​គៀប​ជាប់​ម៉ូតូ​ក្រោម​រថយន្ត​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥:៥០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅលើ​ផ្លូវជាតិ​លេខ ០១ ចន្លោះ​គីឡូ​ម៉ែត​លេខ ១២១/១២២ ស្ថិតក្នុង​ភូមិ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង​។

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​រថយន្ដ​មួយ​គ្រឿង​ម៉ាក តូយ៉ូតា កាមរី​ឆ្លាម ពណ៏ ទឹក​មាស ពាក់​ផ្លាកលេខ ភ្នំពេញ ២W ២៩៧៩ បើកបរ​ដោយ​ឈ្មោះ ហែម ថា​ន ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ ជាង​សំណង់ រស់នៅ​ភូមិ ឫស្សី​ជង្រុក ឃុំ រមាំង​ថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។ បើកបរ​ពី​កើត​ទៅ​លិច​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បើកបរ​ចូលមក​ខាងឆ្វេង​ដៃ​ បុក​និង​ម៉ូតូ​ម៉ាក Nex ពណ៌ ស គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ផូ កញ្ញា​ពេជ្រ ភេទ ស្រី អាយុ ១៩ ឆ្នាំ មុខរបរ និ​សិត្ស រស់នៅ​ភូមិ ចំ​បក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត​ស្វាយរៀង។ បើកបរ​ពី​លិច​ទៅ​កើត​ដែល​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូស​ជាង​១០​ម៉ែត្រ បន្ត​ទៅ​បុក​ឆ័ត្រ និង​ដើមឈើ​ទើប​ទៅ​មុខ​លែង​រួច​ធ្វើអោយ​យុវតី​រងរបួស​ធ្ងន់​មើល​គួរឲ្យ​ញាក់សាច់​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​ដើម្បី​ធ្វើ​ការសង្គ្រោះ​។ រីឯ​រថយន្ត​បង្កហេតុ និង​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ខេត្ត​ស្វាយរៀង ដើម្បី​បន្ត​នីតិវិធី​៕ វ៉ៃកូ​

spot_img
×