Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង​

spot_img

​ស្ទឹងត្រែង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ផ្តល់​ថាមពល​អនុភាព 400 មេហ្គា​វ៉ាត់ ខ្ពស់​ជាង​គេ​នៅ​កម្ពុជា​។

​វា​រី​អគ្គិសនី​នេះ វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន ចំនួន​បី រួម​មាន​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន ដាក់ទុន​វិនិយោគ ៥១​ភាគរយ​, ក្រុមហ៊ុន Royal Group របស់​ខ្មែរ ទាក់​ទុន ៣៩​ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ដាក់ទុន​វិនិយោគ ១០​ភាគរយ​។ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ប្រើ​ទុន​វិនិយោគ​សរុប​ជិត ៨០០​លាន​ដុល្លារ​អាមេរិក​។ ការវិនិយោគ​នេះ​តាម​រូបភាព​សាង សង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន​៤៥​ឆ្នាំ ដែល​ក្នុងនោះ​រយៈពេល​៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង​៤០​ឆ្នាំ សម្រាប់​ធ្វើ​អាជីវកម្ម​។​

​ការអភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ ផ្តល់​ផលប្រយោជន៍​ជាច្រើន​ជូន​ប្រទេសជាតិ តាមរយៈ​ការបង្កើត​មុខរបរ​ដល់​ប្រជាពលរដ្ឋ បង្កើត​ប្រាក់ចំណូល​ពន្ធដារ​ជូន​រដ្ឋ បង្កើន​កម្រិត​ឯករាជ្យភាព និង​សន្តិសុខ​លើ​ការផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា កាត់បន្ថយ​ហានិភ័យ​លើក​ផ្គត់ផ្គង់​អគ្គិសនី​ដែល​ពឹងផ្អែក​លើ​ការ​នាំចូល​ឥន្ធនៈ​ដើម្បី​ផលិត​អគ្គិសនី និង​បាន​ចូលរួម​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។​

​សម្តេច​តេជោ បាន​ថ្លែងថា ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​វារីអគ្គិ​ស​នីសេ​សានក្រោម​២ ដែល​មាន​សមត្ថភាព​ផលិត​ថាមពលអគ្គីសនី​បាន ៤០០​មេហ្កា​វ៉ាត់ ដែល​វិនិយោគ​រួម​ដោយ​៣​ក្រុមហ៊ុន​លើ​ទឹកប្រាក់​វិនិយោគ​ជិត ៨០០​លាន​ដុល្លារ​អាមេរិក​។ ប្រភេទ​នៃ​ការវិនិយោគ​នេះ គឺ​សាងសង់​រួច​-​ដំណើរការ​- និង​ផ្ទេរ​មក​រាជរដ្ឋាភិបាល (BOT) ដែល​មាន​រយៈពេល​សម្បទា​ន ៤៥​ឆ្នាំ​។​សម្តេច​នាយក​បាន​មាន​ប្រស​សន៍​ថា ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ គឺ​នឹង​ផ្តល់​ការងារ​និង​មុខរបរ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ចំណូល​ពន្ធដារ​រដ្ឋ​។​ទន្ទឹមនឹងនេះ គឺ​នឹង​បង្កើន​កម្រិត​ឯករាជ្យភាព និង​សន្តិសុខ​លើ​ការផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា ដែល​នឹង​ចូលរួម​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​។ ច្បាស់​ណាស់ គឺ​ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ទើប​វិនិយោគ​បរទេស​ហ៊ាន​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​

​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​លើកឡើង​ថា ​បន្ទាប់​ពី​ដំណើរការ​សាងសង់​រយៈ​ពេល​ប្រមាណ​១១​ឆ្នាំ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ចិន ខ្មែរ និង​វៀតណាម ផ្តល់​ថាមពល​ជិត ២​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ឆ្នាំ ត្រូវដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះហើយ​។​

​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​អាង​ស្តុក​ទឹក​លាតសន្ធឹង​តាម​ដង​ទន្លេសេសាន​ក្នុង​ឃុំ​ភ្លុក ឃុំ​ស្រែគរ និង​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន និង​មាន​ទំនប់​វា​រី​អគ្គីសនី ប្រវែង ៦,៥​គីឡូ​ម៉ែត​នេះ​ជា​ទំនប់​ដ៏​វែង​បំផុត​ក្នុង​ទ្វីប​អាស៊ី​។ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ជាការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន ដាក់ទុន​វិនិយោគ ៥១​ភាគរយ​, ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង ទាក់​ទុន ៣៩​ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ដាក់ទុន​វិនិយោគ ១០​ភាគរយ​។ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ប្រើ​ទុន​វិនិយោគ​សរុប​ជិត ៨០០​លាន​ដុល្លារ​អាមេរិក​។ ការវិនិយោគ​នេះ​តាម​រូបភាព​សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន​៤៥​ឆ្នាំ ដែល​ក្នុងនោះ​រយៈពេល ៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង​៤០​ឆ្នាំ សម្រាប់​ធ្វើ​អាជីវកម្ម​។​

​ការអភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ ផ្តល់​ផលប្រយោជន៍​ជាច្រើន​ជូន​ជាតិ​មាតុភូមិ តាមរយៈ​ការបង្កើត​មុខរបរ​ដល់​ប្រជាពលរដ្ឋ បង្កើត​ប្រាក់ចំណូល​ពន្ធដារ​ជូន​រដ្ឋ បង្កើន​កម្រិត​ឯករាជ្យភាព និង​សន្តិសុខ​លើ​ការផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា កាត់បន្ថយ​ហានិភ័យ​លើក​ផ្គត់ផ្គង់​អគ្គិសនី​ដែល​ពឹងផ្អែក​លើ​ការ​នាំចូល​ឥន្ធនៈ​ដើម្បី​ផលិត​អគ្គិសនី និង​បាន​ចូលរួម​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។​

«​ភ្លើង​» សំដៅ​ដល់​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​សម្រាប់​តម្រូវការ​ការវិនិយោគ និង​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ជា​ការងារ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិ​ភាព​ទាំង​៤​របស់​សម្តេច​តេជោ ហ៊ុន សែន ចាប់តាំងពី​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​ក្រោយ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត​។ តាមរយៈ​ការដាក់ចេញ​នយោបាយ​នេះ បាន​ធ្វើឲ្យ​ការអភិវឌ្ឍ​ប្រភពអ​គ្គិ​ស​នី បណ្តាញ​ជាតិ បណ្តាញ​រង បណ្តាញ​ចែកចាយ និង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ជូន​អ្នកប្រើប្រាស់​មាន​ការរីក​ចម្រើន​យ៉ាង​លឿន និង​មាន​ប្រសិទ្ធភាព​ផ្តល់នូវ​ផ្លែផ្កា​ជា​បន្តបន្ទាប់​ដល់​ប្រទេសជាតិ​ទាំងមូល ដែល​រាជរដ្ឋាភិបាល​បាន​បែងចែក​ផ្លែផ្កា​នេះ​ជូន​ទៅ​អ្នកប្រើ ប្រាស់​នី​មួយៗ​វិញ តាមរយៈ​ផែនការ​បន្ថយថ្លៃ​អគ្គិសនី​របស់​រាជរដ្ឋាភិបាល​។​

​លោក ស៊ុយ សែម បានឲ្យដឹងថា រយៈពេល ២០​ឆ្នាំ​មកនេះ តាមរយៈ​ការរៀបចំ​ផែនការ និង​ការអភិវឌ្ឍ​ប្រភព​អគ្គិសនី​ជា​បន្តបន្ទាប់​លើ​មូលដ្ឋាន​នៃ​សុខសន្តិភាព​ទូទាំង​ប្រទេស​អានុភាព​ប្រភព​អគ្គិសនី​របស់​កម្ពុជា​បាន​កើន​ពី ១៥០​មេហ្គា​វ៉ាត់​នៅ​ឆ្នាំ​១៩៩៨ រហូតដល់ ២,៦៤៨​មេហ្គា​វ៉ាត់​នៅ​ចុងឆ្នាំ​២០១៨​។ បច្ចុប្ប​ន្នកម្ពុជា​មាន​ប្រព័ន្ធ​បណ្តាញ​ជាតិ​ដែល​មាន​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ២,១៤១​គីឡូម៉ែត្រ និង​អនុ​ស្ថានីយ ៣៣​កន្លែង ដែល​អាច​ត​ភ្ជាប់​ប្រភព​អគ្គិសនី​ទាំងអស់ ហើយ​អាច​បញ្ជូន​ប្រភព​អគ្គិសនី​ទៅឲ្យ​អនុ​ស្ថានីយ​នៅតាម​រាជធានី ខេត្ត​ចំនួន​២០​ដោយផ្ទាល់​។​

​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា បាន​អភិវឌ្ឍន៍​បណ្តាញ​បញ្ជូន​រង និង​បណ្តាញ​ចែកចាយ​ថ្មី​ជាង ៦៣,៤៧៦​គីឡូម៉ែត្រ​បន្ថែម ដែល​ក្នុងនោះ​មាន​ខ្សែ​ចាយ​ចាយ​តង់ស្យុង​មធ្យម​ចំនួន ៣១,៣៥៧​គីឡូម៉ែត្រ មាន​ត្រង់​ស្វូ​ចែកចាយ​ចំនួន ១៦,២៣៣​ទីតាំង និង​ខ្សែ​ចែកចាយ​តង់ស្យុង​ទាប​ចំនួន ៣២,១១៩​គីឡូម៉ែត្រ ធ្វើ​ការផ្គត់ផ្គង់​អគ្គិសនី​បច្ចុប្បន្ន​គ្របដណ្តប់​លើ​ភូមិ​ចំនួន ១២,៣០៥​ភូមិ ត្រូវជា ៨៦,៨៥​ភាគរយ នៃ​ចំនួន​ភូមិ​ទាំងអស់ ឯការ​ភ្ជាប់​បណ្តាញ​អគ្គិសនី​ឲ្យ​អ្នក​ប្រើប្រាស់​វិញ​បាន​កើនឡើង​ដល់ ២,៦៥​លាន​ទីតាំង ដែល​ក្នុង​ចំនួន​នោះ​មាន​លំនៅដ្ឋាន​ចំនួន ២,៥៥​លាន​ខ្នង​ផ្ទះ ត្រូ​ជា ៧២,១៦​ភាគរយ នៃ​ខ្នង​ផ្ទះ​សរុប​។​

​ការបញ្ចុះ​តម្លៃ​អគ្គិសនី​ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ទាក់ទាញ​ការវិនិយោគ​ក៏​ជា​បញ្ហា​មួយ​ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ បាន​យកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​ផង​ដែរ​។ នៅ​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បានកំណត់​ផែនការ​បន្ថយថ្លៃ​អគ្គិសនី​នៅ​តំបន់​ផ្គត់ផ្គង់​ដែល​យក​ប្រភព​អគ្គិសនី​បណ្តាញ​ជាតិ​សម្រាប់​ឆ្នាំ​២០១៦-២០២០ ដើម្បី​បែងចែក​ផ្លែផ្កា​នេះ​ជូន​ទៅ​អ្នក​ប្រើ​ប្រាស់​អគ្គិសនី​គ្រប់​ប្រភេទ​។​

​តាមរយៈ​ផែនការ​នេះ ចាប់ពី​ឆ្នាំ​២០១៦ បានធ្វើការ​បន្ថយថ្លៃ​អគ្គិសនី​នៅ​តំបន់​ទាំងអស់​ដែល​បាន​យក​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ​។ នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​ធ្វើការ​កែសម្រួល​បន្ថយ​អត្រា​ថ្លៃ​បន្ថែមទៀត​សម្រាប់​លំនៅដ្ឋាន​ដែល​ប្រើប្រាស់​មិន​លើស ៥០​គីឡូម៉ែត្រ​ម៉ោង​ក្នុង​មួយ​ខែ នៅ​តំបន់​ជនបទ រួច​នៅ​មុន​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ សម្តេច​តេជោ ហ៊ុន សែន បាន​សន្យា​ទម្លាក់​ថ្លៃ​អគ្គិសនី​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​២០១៩ និង​២០២០៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×