Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជិត ៥០​នាក់​រងរបួស ក្នុង​ហេតុការណ៍​ផ្ទុះ​ក្នុង​ភោជនីយ​ដ្ឋា​ន​មួយ​នៅ​ជប៉ុន​ (វីដេអូ)

spot_img

​មាន​ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក និង​បណ្តាលឲ្យ​មាន​ភ្លើង​ឆេះ​នៅ​ក្នុងភោ​ជនី​យដ្ឋា​ន​មួយ ស្ថិត​ក្នុង​ទីក្រុង Sapporo ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន បណ្តាលឲ្យ​មនុស្ស​ចំនួន ៤២​នាក់​រងរបួស​។​

​គេ​នៅ​មិនទាន់​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ការផ្ទុះ​នោះ​ឡើយ ប៉ុន្តែ​មាន​សេចក្តី​រាយការណ៍​ខ្លះ បានបញ្ជាក់​ថា ការផ្ទុះ​បណ្តាលមកពី​ហ្គាស​។​

​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ២០​គ្រឿង​ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​កន្លែងកើតហេតុ​។​

​សារព៌តមាន​ជប៉ុន The Japan Times បាន​ដកស្រង​សម្តី​របស់​មនុស្ស​ម្នាក់​ដែល​បាន​ឃើញ​ហេតុ​​ការណ៍​នោះ​ថា សម្លេង​ផ្ទុះ​លាន់លឺ​ដូច​រន្ទះ​។​

​សាក្សី​ម្នាក់​ទៀត​ថ្លែងថា ការផ្ទុះ​នោះ​បាន​បំបែក​បង្អួច​របស់​ភោជនី​ដ្ឋា​ន ដែល​គាត់​កំពុង​ធ្វើការ ដែល​ជា​ហេតុ​បណ្តាលឲ្យ​មនុស្ស​ជា​ច្រើន​​រងរបួស​។​

​មន្ត្រី​ជប៉ុន​ព្រមាន​ថា ចំនួន​អ្នករងរបួស​អាច​កើនឡើង​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×