Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណង់​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​រំលឹក​ដល់​គុណូបការៈ របស់​បុព្វ បុរស​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ អន្តរក្រសួង ធ្វើ​សន្និសីទ​សារព័ត៌មាន ក្រោយ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការសាងសង់​វិមាន ឈ្នះ​ឈ្នះ​។ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ដែល​កម្មវិធី​នេះ នៅសល់តែ​១២​ថ្ងៃ​ទៀត នឹង​ត្រូវ​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​។​

​សម្ដេច​ពិជ័យ​សេនា បាន​ថ្លែងថា សំណង់​វិមាន​ឈ្នះ ឈ្នះ នេះ​បាន​ចាប់ ផ្តើម​សាងសង់ឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​ទំហំ​ដី​៨ ហិច​តា ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ វិមាន​នេះ តំណាងឲ្យ​វីរភាព​របស់​សមមិត្ត ហ៊ុន សែន ដែល​ហ៊ាន​ប្រថុយ​ជីវិត ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្នើសុំ​កម្លាំង​ភាគី​វៀតណាម ជួយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។

មួយវិញទៀត ការ​សាង សង់​វិមាន ឈ្នះ ឈ្នះ នេះ ដើម្បី​រំលឹក​ដល់​គុណូបការៈ របស់​បុព្វ បុរស​ខ្មែរ គ្រប់​សម័យ​កាលដែល បាន​លះ​បង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ហើយ​រួមទាំង​ជា​និម្មិត​រូប នៃ​សុខសន្តិភាព​ដែល​កម្ពុជា ទទួលបាន​ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក និង​ក៏​ចាត់ទុក ជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំ នា​ន់​ក្រោយ​ផង​ដែរ​។​

​សម្ដេច​ពិជ័យ​សេនា បាន​ពិនិត្យ​លើ​ការងារ​គ្រប់ផ្នែក ដែល​ត្រូវ​ជំរុញ​ឲ្យ​ការប្រារព្ធ​ពិធី​ដំណើរ ទៅ​បានរ​លូន ទាំង​ផ្នែក​អាងទឹក រូបចម្លាក់ សំណង់​ជា​ដើម ព្រោះ​ការ​ប្រារព្ធ​ពិធី​កាន់តែ​គៀក​ថ្ងៃ​ហើយ ដូច្នេះ​បើ​ទោះបីជា​មមាញឹក​យ៉ាងណា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​ឆ្លៀត​ចុះ​ទៅ​តាមដាន និង​សិក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ខាងក្រៅ ខាងក្នុង ដែល​ប្រមូលផ្ដុំ​ផ្ដោត​ទៅ​លើ​ខ្លឹមសារ​សំខាន់ៗ ដែល​ត្រូវ​បង្ហាញ និង​បញ្ជាក់ជូន​សាធារណជន នៅក្នុង​ឱកាស​ប្រារព្ធ ពិធី អបអរសាទរ​ខួប​លើក​ទី​២០ នៃ​នយោបាយ​ឈ្នះ​ឈ្នះ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​សង្កត់​ធ្ងន់​ទៅ​កាន់​ក្រុម​ការងារ​បច្ចេកទេស​ថា ដើម្បី​ពន្លឿន​ការងារ​ឲ្យ​រួច​រាល់តាម​ពេល​កំណត់ គឺ​ក្រុមការងារ​នឹង​ត្រូវ​ធ្វើការ​ទាំង​ថ្ងៃ​ទាំង​យប់​ឲ្យបាន​រួចរាល់​តាម​ការកំណត់ ជា​ពិសេស​សកម្មភាព​ការងារ​ទៅ​តាម​ផ្នែក​នីមួយៗ​យ៉ាង​ល្អិត​​ល្អន់ ដូចជា​ការរៀបចំ​ផែន​ឈរ រៀបចំ​ស្តង់​តាំងពិព័រណ៍​ទំនិញ​ផ្សេងៗ ការរៀបចំ​បាញ់​កាំ​ជ្រួច ព្រមទាំង​បាន​ឆ្លង ស្ពត​សំរាប់​ផ្សព្វ​ផ្សាយ​តាមទូ​រ​ទស្សន៍ ផ្ទាំង​ផ្សព្វផ្សាយ​ផ្សេងៗ ដើម្បី​អោយ​មហាជន បាន​មក​ចូលរួម​ឲ្យបាន​ច្រើន​ក្នុង​ពិធី​សម្ពោធ​នេះ​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានចាត់ទុក​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ និង​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​នេះ គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដ៏​ធំ​ក្នុងប្រទេស​កម្ពុជា ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក ជាពិសេស​ការរៀបចំ​បាញ់​កាំជ្រួច​នៅ​វិមាន​ឈ្នះ​-​ឈ្នះ នា​យប់​រយៈពេល​៣​ថ្ងៃ ឆ្លង​ឆ្នាំ​សាកល ក៏​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដ៏​ធំ​ដែល​ពុំ​ធ្លាប់​មាន​នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ សម្ដេច​ពិជ័យ​សេនា​បានបញ្ជាក់​ថា ការសាងសង់​វិមាន​ឈ្នះ​ឈ្នះ គឺ​បាន​កសាងឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ទាំងអស់​។

សម្ដេច​ពិជ័យ​សេនា​បាន​សំណូមពរ ឱ្យ​អនុគណៈកម្មការ​នី​មួយៗ ត្រូវ​បន្ត​ការសហការ​គ្នា ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ការរៀបចំ​ពិធី​សម្ភោធ​វិមាន​ឈ្នះ​ឈ្នះ និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០ ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគជ័យ ដើម្បី​អបអរ​សន្តិភាព និង​សមិទ្ធផល ដែល​ព្រះ​ជាណា​ចក្រ​កម្ពុជា យើង​ទទួលបាន​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×