Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​តុ​រោងការ បើក​បុក​ម៉ូតូ​ពីក្រោយ កិន​លើ​មនុស្ស មិន​អស់ចិត្ត ថយ​កិន​ថែម​ទៀត នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្ត​ស្វាយរៀង​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់​ខ​ណះ​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​បាន​រង​បួស​ស្រាល ដោយសារ​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​តុ​រោងការ បើក​បុក​ម៉ូតូ​ពីក្រោយ កិន​ស្ត្រី​រងគ្រោះ ហើយ​មិន​អស់រ​យ៉ែ​ថយ​ក្រោយ​កិន​ថែម​ទៀត​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១​គីឡូម៉ែត្រ​លេខ 137-138 ស្ថិតក្នុង​ភូមិ ប្រសូត្រ​2 ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង​។​

​បើ​តាម​ប្រភព​នៅ​កន្លែង​បានអោយដឹងថា ៖ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​ទាំងពី​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេចក្តី ស៊េរី​ឆ្នាំ​2016 ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង ១H ៥៧៤៧(​មិន​ពាក់​មួកសុវត្ថិភាព​) ធ្វើដំណើរ​ពី​លិច​ទៅ​កើត​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាបតែ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង​ហើយ​កិន​ស្ត្រី​រងគ្រោះ​ពីលើ​មិនតែប៉ុណ្ណោះ គឺ​ដាក់​លេខរ​យ៉ែ​ថយ​ក្រោយ​កិន​បន្ថែមទៀត ធ្វើឲ្យ​ជន​រងរបួស​ធ្ងន់​និង​ដាច់ខ្យល់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​។ ក្រោយ​ពី​បង្កហេតុ​រថយន្ត​មិន​បាន​ឈប់​នោះទេ បន្ត​រត់គេច​ខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ដេញតាម​ចាប់ខ្លួន​បាន​ទាំង​មនុស្ស​រថយន្ត​។

សមត្ថកិច្ច​បានឲ្យដឹងថា ៖ អ្នកបើកបរ​រថយន្ត​មានឈ្មោះ ធុន សំបូរ ភេទ​ប្រុស អាយុ​25​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ​រថយន្ត​ដឹក​កម្មករ មាន​ទីលំនៅ ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ខេត្ត​ស្វាយរៀង គ្មាន​របួស​ស្នាម​។ បើកបរ​រថយន្ត​ម៉ាក​ហ៊ឹ​ន​ដាយ ទំហំ 1​តោន 50 ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ ២AL ៥៧១៦ ទិសដៅ​ពី​លិច​ទៅ​កើត ។​ភាគី​ខាង​ម៉ូតូ​ឈ្មោះ វ៉ាន់ លីដា ភេទ​ស្រី អាយុ 24​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ ពោធិ៍​ថ្មី ឃុំ ស្វាយ​តា​យាន ស្រុក​ស្វាយ​តា​យាន ខេត្ត​ស្វាយរៀង រង​របួសស្រាល បើកបរ​ម៉ូតូ​ម៉ាក អ្នករួមដំណើរ​01 នាក់​ឈ្មោះ រ័ត្ន មន្ទី​រ៉េត ភេទ​ស្រី អាយុ 60​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បាន​ស្លាប់​នៅ​កន្លែងកើតហេតុ (​មិន​ពាក់​មួកសុវត្ថិភាព​) ទិសដៅ​ពី​លិច ទៅ​កើត រីឯ​សាកសព​បាន​បញ្ចូនទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​ចំពោះ​មធ្យោបាយ​ទាំង​០២ ខាង​ជំនាញ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ វ៉ៃកូ​

 

spot_img
×