Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ដើម​ឆ្នាំ​២០១៩ តម្លៃប្រើប្រាស់​អគ្គីសនី​កម្ពុជា នឹង​ត្រូវ​បញ្ចុះ​ថ្លៃ ចំនួន​៦​ប្រភេទ​ផ្សេង​គ្នា​

spot_img

​ស្ទឹងត្រែង ​៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន នាយករដ្ឋមន្ត្រី បាន​ប្រកាស​នៅ​ក្នុង​ពិធិ​សម្ពោធ​បើក​អោយ​ប្រើប្រាស់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ខេត្ត​ស្ទឹងត្រែង​ថា នៅសល់តែ​១៤​ថ្ងៃ​ទៀត​ទេ​(​ឆ្នាំ​២០១៩) តម្លៃប្រើប្រាស់​អគ្គីសនី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ត្រូវ​បញ្ជុះ​ថ្លៃ ទៅ​តាម​ប្រភេទ​នៃ​ការប្រេីប្រាស់​នីមួយៗ​។​

​ការ​បញ្ជុះ​ថ្លៃ​មាន​៦​ប្រភេទ​ដូចខាងក្រោម​៖ – ប្រភេទ​ទី​១ ការទិញ​តាម​ចរន្ត​តុង​ស្យុង​ខ្ពស់ បច្ចុប្បន្ន​នេះ​គឺ​តម្លៃ 0,1240$/Kwh(៥០៣៛) និង​ចុះ​នៅត្រឹម 0,1170$/Kwh(៤៧០៛) នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ / អ្នក​ទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម អនុ​ស្ថានីយ័​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​នេះ​តម្លៃ 0,1475$/Kwh(៥៩៨៛) និង​ចុះ​ទៅ​ដល់ 0,1350$/Kwh(៥៤៧៛) នៅ​ឆ្នាំ​២០១៩ និង​នៅ​ឆ្នាំ​២០២០ 0,1330$/Kwh(៥៣៩៛) / អ្នក​ទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម​តាម​ខេត្ត​ដែល​តម្លៃ​បច្ចុប្បន្ន​គឺ 0,1260$/Kwh(៥១១៛) ដែល​នឹង​ចុះ​ដល់ 0,1220$/Kwh(៤៩៥៛) នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ តម្លៃ​រក្សា​ដដែល​។

– ប្រភេទ​ទី​២ ប្រភេទ​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ ដែល​បច្ចុប្បន្ន​គឺ​តម្លៃ 0,1650$/Kwh(៦៧៦៛) នៅក្នុង​រាជធានី​ភ្នំពេញ និង 0,1640$/Kwh(៦៧២៛) នៅតាម​ខេត្ត ដែល​នឹង​បញ្ចុះតម្លៃ ចុះ 0,1470$/Kwh(៥៩៥៛) ឆ្នាំ​២០១៩ និង 0,1460$/Kwh(៥៩២៛) ឆ្នាំ​២០២០។

– ប្រភេទ​ទី​៣ គឺ​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម និង​រដ្ឋបាល ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ តម្លៃ​បច្ចុប្បន្ន​គឺ 0,1650$/Kwh(៦៧៦៛) នៅ​ទីក្រុង​ភ្នំពេញ 0,1640$/Kwh(៦៧២៛)​នៅតាម​បណ្ដា​ខេត្ត ដែល​នឹង​ចុះ​នៅ​ត្រឹម​០0,1590$/Kwh(៦៤៥៛) នៅ​ឆ្នាំ​២០១៩ និង​បន្ត​ចុះ​នៅ​ត្រឹម​0,1580$/Kwh(៦៤០៛)​នៅ​ឆ្នាំ​២០២០ ។

– ប្រភេទ​៤ ប្រភេទ​ប្រើប្រាស់​តាម​លំនៅស្ថាន ១​ដល់​១០Kwh​ក្នុង​១​ខែ ដែល​ការប្រើប្រាស់​បច្ចុប្បន្ន​ភ្នំពេញ​គឺ​៦១០៛/Kwh និង​តាម​ខេត្ត​៤៨០៛/Kwh ដែល​នឹង​ចុះ​នៅ​ត្រឹម​៣៨០៛/Kwh នៅ​ឆ្នាំ​២០១៩ និង ២០២០ /​ការប្រើប្រាស់​ចាប់ពី ១១​ដល់​៥០Kwh ដែល​ការប្រើប្រាស់​បច្ចុប្បន្ន​គឺ ៦១០៛/Kwh នឹង​ចុះ​នៅត្រឹម​៤៨០៛/Kwh នៅ​ឆ្នាំ​២០១៩ ២០២០ / ការប្រើប្រាស់​ចាប់ពី ៥១Kwh ដល់ ២០០Kwh​ក្នុង​១​ខែ ដែល​ពេល​នេះ នៅ​ភ្នំពេញ​គឺ ៧៧០៛/Kwh តាម​បណ្ដា​ខេត្ត​៧២០៛/Kwh នឹង​ចុះ​នៅត្រឹម​៦១០៛/Kwh នៅ​ឆ្នាំ​២០១៩ ២០២០ /​លំនៅដ្ឋាន​ដែល​ប្រើប្រាស់​លើសពី ២០០Kwh​ក្នុង​១​ខែ ដែល​បច្ចុប្បន្ន​តម្លៃ​គឺ ៧៧០៛/Kwh នៅ​ក្រុងភ្នំពេញ និង ៧៥០៛/Kwh​នៅតាម​ខេត្ត ដែល​នឹង​ចុះថ្លៃ​នៅត្រឹម ៧៤០៛/Kwh នៅ​ឆ្នាំ​២០១៩ និង​៧៣០៛/Kwh នៅ​ឆ្នាំ​២០២០ ។

– ប្រភេទ​ទី​៥ ការ​បូមទឹក​ក្នុង​វិស័យ​កសិកម្ម ចាប់ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៧​ព្រឹក ត្រូវ​បង់​៤៨០៛/Kwh នៅ​បន្ត ៤៨០៛Kwh ដដែល ។

– ប្រភេទ​ទី​៦ ការប្រើប្រាស់​នៅតាម សាលារៀន មន្ទី​ពេទ្យ មណ្ឌល​សុខភាព តម្លៃ​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​គឺ ៧៧០៛/Kwh នឹង​ចុះ​នៅត្រឹម ៦១០៛/Kwh នៅ​ឆ្នាំ​២០១៩ ២០២០​។

​ទាំងអស់នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋភិបាល​កម្ពុជា​បច្ចុប្បន្ន ដែលមាន​សម្ដេច​តេជោ នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ បាន​ធ្វើអោយ​កម្ពុជា​ទទួល​បាន​នូវ​សមិទ្ធិផល​ថ្មីៗ ធំៗ​ជា​បន្តបន្ទាប់ ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​។​

​នៅ​ព្រឹក ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ជា​វា​រី​អគ្គិសនី​ផ្តល់​ថាមពល​អនុភាព 400​មេហ្គា​វ៉ាត់ ខ្ពស់​ជាង​គេ​នៅ​កម្ពុជា​។

​វា​រី​អគ្គិសនី​នេះ វិនិយោគ​រួម​គ្នា​រវាង​រវាង​ក្រុមហ៊ុន​ចំនួន​បី រួម​មាន​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន ដាក់ទុន​វិនិយោគ ៥១​ភាគរយ​, ក្រុមហ៊ុន Royal Group របស់​ខ្មែរ ដាក់ទុន​៣៩​ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ដាក់ទុន​វិនិយោគ ១០​ភាគរយ​។ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ប្រើ​ទុន​វិនិយោគ​សរុប​ជិត ៨០០​លាន​ដុល្លារ​អាមេរិក​។ ការវិនិយោគ​នេះ​តាម​រូបភាព​សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន ៤៥​ឆ្នាំ ដែល​ក្នុងនោះ​រយៈពេល​៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង​៤០​ឆ្នាំ​សម្រាប់​ធ្វើ​អាជីវកម្ម​។​

​បន្ទាប់​របាយការណ៍រ​បស់​រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល និង​ភាគី​ក្រុមហ៊ុន​ប្រទេស​ចិន រួចហើយនោះ សម្តេច​តេជោ ហ៊ុន សែន ក៏​អញ្ជើញ​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខ្លឹមសារ​ថា សម្តេច​ពិតជា​រីក​ណាស់​ថ្ងៃនេះ បាន​មកជួប​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនេះ​សារជាថ្មី បន្ទាប់ពី​ពិធី​បើក​ការដ្ឋាន​សាងសង់​, ពិធី​បិទទ្វា​ទឹក​ទំនប់​, និង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នាពេលនេះ សម្តេច​បាន​បញ្ចាក់​ថា នេះ​ជា​វា​រី​អគ្គស​នី​ទី​៧ ដែល​សម្តេច​បាន​ចូល​រួមទាំង​បើក​ការដ្ឋាន​, បិទ​ទំនប់​, និង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពិតជា​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ការ​វិយោគ​គម្រោង​វា​រី​អគ្គស​នី​នេះ ដែល​មាន​ការចូលរួម​ពី​បី​ប្រទេស ហើយ​គម្រោង​នៃ​ការសាងសង់​នេះ​មិន​មែន​ដោយ​ប្រថុយប្រថាន​ឡើយ គឺ​យើង​បាន​គិតគូរ​យ៉ាង​ម៉ាត់​ចត់ និង​ច្បាស់លាស់ យើង​បាន​គិត​ពី​ការ​សាង​សាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ​ធ្វើដំណើរ និង​ដោះស្រាយ​ផលប៉ះពាល់​ផ្សេងៗ​មួយចំនួនទៀត​។ នេះ​ជា​គម្រោង​មួយ​ស្ថិត​នៅក្នុ​ផែនការ​យុទ្ធ​សាស្ត្រ​ចតុកោណ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស​, ផ្លូវ , ទឹក និង​ភ្លើង ដែល​ជា​អាទិភាព​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តាមរយៈ​វា​រី​អគ្គស​នី​នេះ មិន​ត្រឹមតែ​ផ្គត់ផ្គង់​តែ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ប៉ុណ្ណោះ​នោះ​ទេ គឺ​អាច​ផ្គត់ផ្គង់​ទៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ដូចជា​ខេត្ត​ព្រះវិហារ , រតនគិរី ។​ល​។​

​ទន្ទឹម​នឹង​ការទទួល​បាន​នូវ​ប្រភព​អគ្គិសនី​នាពេលនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍រំ​លឹក​ពី​អតីតកាល​របស់​ប្រទេស​កម្ពុជា ដែល​ក្រោយ​ពី​យើង​ងើប​ពី​សង្គ្រាម​មក គឺ​យើង​មិន​មាន​អគ្គិសនី​ប្រើប្រាស់​នោះ​ទេ គឺ​នៅ​ប្រើ​ចង្កៀងប្រេងកាត​, ចង្កៀង​មាំ​ង​សុង​, ដុត​ជ័រ និង​ចន្លុះ​ខ្លាញ់ត្រី​ជាដើម ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​យើង​ទទួលបាន​នូវ​សុខ​សន្តិភាព​គឺ​យើង​ចាប់ផ្តើម​មាន​អគ្គិសនី​ប្រើប្រាស់​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ទៀត​ថា កម្ពុជា​ត្រូវតែ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី​នេះ​បន្ថែម​ទៀត ពីព្រោះ​ប​ច្ច​ប្បន្ន​នេះ កម្ពុជា​មាន​តម្រូវការ​អគ្គិសនី​កាន់តែច្រើន ដូចជា​ក្នុង​វិស័យ​ឧស្សាហកម្ម​, កសិឧស្សាហកម្ម​សេវាកម្ម​, និង​ផ្គត់ផ្គង់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ទីជនបទ​។ ដូច្នេះ​សម្តេច​តេជោ បាន​ជំរុញ​អោយ​អាជ្ញាធរ​អគ្គិសនី និង​ផ្នែក​ពាក់ព័ន្ធ​បង្កើន​ការ​ត​បណ្តាញ​អគ្គិសនី​ជា​ច្រើន​ទៀត​ដល់​ទី​ជនបទ​ដាច់ស្រយាល​ផ្សេងៗ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានកោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ទាំង​បី​ប្រទេស និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ​អោយ​ទទួលបាន​នូវ​ភាពជោគជ័យ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​បាន​បោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួមចំណែក​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​៕ ​ដោយ ​៖​ កូឡាប​

   

spot_img
×