Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិវៀតណាម ៤​នាក់ លួច​ឆ្លងដែន​ចូលមក​ស្នាក់​នៅ និង រក​សុីខុស​ច្បាប់​

spot_img

ព្រះវិហារ ៖ នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​សហការ​ជាមួយ​កម្លាំង​អន្តោប្រវេសន៍ នៃ​អធិការ​ដ្ឋាន​​នគរបាល​ស្រុក​ជាំ​ក្សាន្ត បាន​ឃាត់ខ្លួន ជនជាតិ វៀតណាម ចំនួន​៤​នាក់ ស្រី ២​នាក់ ដែល​បាន​លួច​ឆ្លងដែន​ចូលមក​ស្នាក់​នៅ និង​ប្រកប​របរ​រក​សុីខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ ភូមិ​ស្រអែម​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ ។​

​នគរបាល​អន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិ​វៀតណាម​ទាំង​៤​នាក់ រួមមាន ទី​១-​ឈ្មោះ vo hoang long ភេទ​ប្រុស អាយុ ១៥ ឆ្នាំ​, ទី​២-​ឈ្មោះ duong thi phuong lin ភេទ​ស្រី អាយុ ៣៨ ឆ្នាំ​, ទី​៣ duong minh thu ភេទ​ស្រី អាយុ ១៥ ឆ្នាំ និង​ទី​៤ ឈ្មោះ trom Quang thuy ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ។​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​រៀបចំ​ឯកសារ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×