Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​ក្រុមការងារ​ក្រុង​ដូន​កែវ បាន​ថ្លែងថា ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ប្រឹងប្រែង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ជាតិ និង​ប្រជាជន​

spot_img

​តាកែវ​ ៖ ក្នុងឱកាស​នាំយក​អំណោយ​មនុស្សធម៌ Teoh & Goh Foundation របស់​សប្បុរសជន ម៉ាឡេស៊ី មក​ផ្ដល់​ជូន​គ្រួសារ​ក្រីក្រ​ទូ​ទាំង​ក្រុង​ដូន​កែវ ជាង ១​.០០០​គ្រួសារ នា​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម សុខ ខា​វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ក្រុង​ដូន​កែវ បាន​ធ្វើ​ការអះអាង​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បាន​ប្រឹងប្រែង​គ្រប់បែប​យ៉ាង​ដើម្បី​ធ្វើយ៉ាងណា​អភិវឌ្ឍ​ន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ជា​ពិសេស​ធ្វើអោយ​ជីវភាព​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូ​ធារ​ទ្វេ​ឡើង​។

​ថ្លែង​នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ​ជិត​១​ពាន់​គ្រូ​សារ​ដែល​អញ្ជើញ​មក​ចូលរួម​នៅក្នុង​ពី​ធី​ទទួល​អំណោយ ឯកឧត្តម សុខ ខា​វ៉ាន់ បាន​មាន​ប្រសា​ស​ន៏​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង​ដើម្បី​ប្រទេសជាតិ​និង​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការអូសទាញ​អ្នកវិនិយោគទុន​បរទេស​មក​បណ្ដាក់ទុន​ដើម្បី​បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​។ អ្នកធ្វើការ​ជា​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ បងប្អូន​កម្មក កម្មា​ការរីនី ត្រូវបាន​យកចឹត្តទុកដាក់​តាម​រយៈការ​តម្លើង​ប្រាក់​បៀ​វត្សរ៍ជា​រៀងរាល់​ឆ្នាំ​ ជា​ពិសេស​បងប្អូន​កម្មក កម្មា​ការរីនី​បានទទួលផ​ល​ប្រយោជន៍​ជា​ច្រើនតាមរ​យៈ​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់ចេញ​។​

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​មាន​ប្រសា​ស​ន៍បន្ថែមថា ក្រៅពី​ទាក់ទាញ​អ្នកវិនិយោគឲ្យ​ចូលម​កបណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​យើង យើង​ក៏​បាន​ធ្វើ​ការគៀងគ​សម្បុ​រស​ជន​ពី​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​នាំយក​អំណោយ​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​នូវ​បញ្ហា​ជីវភាព​បាន​មួយចំនួន​ផង​ដែរ​។ នេះ​គឺជា​ការ​យកចិត្តទុកដាក់​ចំពោះ​រាជរដ្ឋាភិបាល​ចំពោះសុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​រាជរដ្ឋាភិបាល​និង​ប្រឹងប្រែង​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​​ក្នុង​​សុខសន្តិភាព ប្រទេស​មាន​ការអភិវឌ្ឍ​ន៍លើ​គ្រប់​វិស័យ អាត្រា​ភាពក្រីក្រ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​កាន់តែ​ត្រូវបាន​កាត់បន្ថយ​ ៕ ដោយ ៖ ​តាកែវ​

 

spot_img
×