Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខូចមែន​! រថយន្ត​បុរស​ម្នាក់​ត្រូវបាន​ឆូ​ក​ឡើង​សុះ និង iPhone ១គ្រឿងឡើងខ្ទេច ដោយស្នាដៃ​មិត្តស្រី បន្ទាប់ពី​ពួកគេ​កើត​ជម្លោះ​ដ៏​ខ្លាំងក្លា​រឿង​បែកបាក់​គ្នា​!!

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ ដែល​នារី​ម្នាក់​បានធ្វើការ​សងសឹក ឆូត​រថយន្ត​អតីត​មិត្ត​ប្រុស​ឡើង​សុះ បន្ទាប់ពី​ពួកគេ​ចែកផ្លូវ​គ្នា ។ ហើយ​រឿងរ៉ាវ​នេះ ត្រូវបាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jerome Boltron Gustillo បាន​បង្ហោះរូបភាព​រថយន្ត១គ្រឿង​ត្រូវបាន​​ឆ្កូត​ស្ទើរ​ទាំងស្រុង អម​ជាមួយ​ចំណង​ថា​៖ “Potangina kasi pag break na walang siraan kingina mo” ។​

​រូបភាព​មួយ បានបង្ហាញ​ស្នាម​ឆូត​នៅ​ផ្នែក​ខាងស្តាំ​រថយន្ត និង​រូបភាព​មួយទៀត បានបង្ហាញ​ស្នាម​ឆូត​ឡើង​សុះ​នៅ​គូទ​រថយន្ត ។ ចំណែក​នៅលើ​កញ្ចក់​វិញ ក៏ត្រូវ​បានឃើញ​សរសេរ​នូវ​ពាក្យ​មិន​សមស្រប​ផ្សេងៗ ។​

​ដោយឡែក រូបភាព​ចុងក្រោយ ក៏បាន​បង្ហាញ​ទូរស័ព្ទ iPhone ១​គ្រឿង ក៏ត្រូវ​បាន​បោក​បំផ្លាញ​បែក​អេក្រង់​ខ្ទេច​ផងដែរ ។ ហើយ​អេក្រង់​របស់​វា អាច​ត្រូវបាន​មើលឃើញ​ត្រឹម ២៥% ប៉ុណ្ណោះ ៕ ដោយ​៖ ចន្ទី​

spot_img
×