Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីកាំកុងត្រូល ចាប់ដកហូតប្រហិតចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៥ គីឡូក្រាម មកកម្ទេចចោល នៅផ្សារសាមគ្គី

spot_img

ស្ទឹង​ត្រែង ៖ ​ការពារ​សុខុមាលភាព និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ជម្រុញ​ឱ្យ​ការ​ចរាចរណ៍​ផលិតផល​ម្ហូបអាហា​រលើ​ទីផ្សារ​ប្រកបដោយ​សុវត្ថិភាព លុបបំបាត់​ការកេងបន្លំ​ផលប្រយោជន៍ តាមរយ​:​ការលក់ទំនិញ​ក្លែងក្លាយ ឬ​បន្លំ​បរិមាណ ។ ល​។ គឺជា​កាតព្វកិច្ច​ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​អនុវត្ត​ប្រចាំថ្ងៃ នៅតាម​បណ្តា​ច្រកទ្វារព្រំដែន និង​នៅតាម​បណ្តា​ទីផ្សារ​។​

​ជាក់ស្តែង នៅ ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល​ខេត្ត​ស្ទឹងត្រែង ដោយ​មាន​ការចូលរួម ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​សាមគ្គី និង​តាម​បណ្តា​ផ្ទះ​ជុំវិញ​ផ្សារ​ក្នុង​ក្រុង​ស្ទឹងត្រែង ។ ក្នុង​សកម្មភាព​ត្រួតពិនិត្យ មន្ត្រី​កាំកុងត្រូល បាន​ធ្វើ​វិភាគ​បឋម រកសារ​ធាតុគីមី ហាមឃាត់​លើ​ផលិតផល​មឹក និង​បង្គា​ស្រស់ និង​ពិនិត្យ​អំពី​ភាព​អនុលោម លើ​សម្បក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជ​:​មួយចំនួន ។​

​មន្ត្រី​កាំកុងត្រូល​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា​​លទ្ធផល​នៃ​ការត្រួតពិនិត្យ មន្ត្រី​កាំកុងត្រូល​រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​លើ​គំរូ​ផលិត​ផល​ដែល​បាន​ត្រួតពិនិត្យ​នោះទេ តែ​បាន​រកឃើញ និង​ដកហូត​ប្រហិត​ចំរុះ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ២៥ គីឡូក្រាម យក​មក​កំទេច​ចោល ។​

​ក្នុងឱកាស​នោះ មន្ត្រី​ជំនាញ បាន​ណែនាំ​ដល់​អាជីវករ ឱ្យ​ចេះ​ពិនិត្យ និង​រៀបចំ​តាំង​លក់​ផលិតផល​ប្រកបដោយ​សុវត្ថិភាព និង​មាន​អនាម័យ ជៀសវាង​ការដាក់​លក់​ផលិតផល​ដែល ខូច​គុណភាព ផុតកំណត់​រយ​:​ពេល​ប្រើប្រាស់ មាន​ចម្លង​មេរោគ ឬ​មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ និង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕ ​ដោយ​៖​កូឡាប​

 

spot_img
×