Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ដេក​លើ​គំនរ​អំពៅ ក្នុង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ ត្រូវ​ម៉ា​សីុន​កាត់​ស្លាប់​

spot_img

​កំពង់ស្ពឺ​ ៖ ស្ត្រី​ម្នាក់​ដែល​កំពុង​ដេក​លើ​គំនរ​អំពៅ ត្រូវបាន ម៉ា​សុីន​កាត់​អំពៅ កាត់​ត្រូវស្លាប់ នៅ​ការដ្ឋាន ក្នុង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​។ក្រោយ​​​កើត​ហេតុ​ន​កម្លាំង​ជំនាញ​បាន​ចុះមក​ពិនិត្យ ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​ម៉ា​សុីន​កាត់​អំពៅ​ប្រាកដ​មែន និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច ចំការ​អំពៅ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រើញ ឃុំ​ប្រាំ​ម៉ុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាល​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​មន្ត្រី​នគរបាល​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​វន អិ​ច អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពានិជ្ជ ឃុំ​យាអង្គ មុខរបរ​ជា​កម្មករ​ក្នុង ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​រើស​ដំ​ថ្ម​ជំ​ុ​វិញ​ម៉ា​សុីន​កាត់​អំពៅ ពេល​រើស​រួច ជនរងគ្រោះ​បាន​ដេក​នៅ​លើ​គំនរ​អំពៅ ស្រាប់តែ​គេ​កាត់​អំពៅ មិន​បាន​ប្រាប់ ក៏​ចូល​ក្នុង​ម៉ា​សីុន​កាត់​អំពៅ ៕​ ​ដោយ ​៖​ រចនា​

 

spot_img
×