Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ ៥ គ្រួសារ និង​គ្រួសារ​រងគ្រោះ​ដោយសារ​ក្មេង​លង់ទឹក​ស្លាប់​ម្នាក់ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាក​ក្រហម​កម្ពុជា ​ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក សរ វណ្ណា នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨​នេះ​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​សាខា​កាក​ក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​ទាំងស្រុង​ចំនួន ៥ គ្រួសារ នៅ​ឃុំ​ធ្លក ២ គ្រួសារ ឃុំ​ក្រោលគោ ៣ គ្រួសារ និង​គ្រួសារ​រងគ្រោះ​ដោយសារ​ក្មេង​លង់ទឹក​ស្លាប់​ម្នាក់ នៅ​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ។

​ក្នុងឱកាស​នោះ​ដែរ លោក នាយក​សាខា ក៏​បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ដែល​ជា​និច្ច​ជា​កាល តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា និង​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ បិទ​ទូរទស្សន៍ ទូរស័ព្ទ ពេល​មាន​ភ្លៀង​ផ្គរ មើលថែទាំ​កូនចៅ​កុំ​ឱ្យ​លេង​ទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ និង​ជា​ពិសេស​ត្រូវ​ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។

​អំណោយ​ដែល​បាន​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទាំង ៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ៣០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំង ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់​១ ឃី​ត​១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ១០០,០០០ រៀល និង​គ្រួសារ​ក្មេង​លង់ទឹក​ស្លាប់​ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង កន្ទេល​បត់ ១ ឃី​ត​១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ១០០.០០០ រៀល ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​ប្រជា​ការពារ​ថវិកា ១០០,០០០ រៀល សម្រាប់​ជួសជុល​ដំបូល​ដែល​ទទួល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នោះដែរ ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×