Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ទំនើង​វាយ​គ្នា ផ្អើល​រោងការ ភ្ញៀវ​រត់​បាត់​អស់​ (វីដេអូ)

spot_img

​ពោធិ៍សាត់ ៖ ភ្ញៀវ​កំពុងតែ​ពិសា​អាហារ​ក្នុង​ពិធី​មង្គលការ​យ៉ាង​ឆ្ងាញ់​មាត់ ស្រាប់​ក្មេងស្ទាវ​ពីរ​ក្រុម​ផ្ទុះ​អំពើហិង្សា វាយ​គ្នា​បែកផ្សែង​ទៅវិញ បណ្តាល​ឲ្យ​រញ៉េរញ៉ៃ​ពេញ​រោងការ ធ្វើឲ្យ​ភ្ញៀវ​ផ្សេងទៀត ភ័យ​ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា​។ ម្ចាស់​ដើមការ ដែល​ជា​អាណា ព្យាបាល​កូនកំលោះ ក្រមុំ ខាត​ឡុងចុង និង​បាក់​មុខមាត់​ដោយសារ​ក្មេង​ទំនើង​ពីរ​ក្រុម​នេះ បំផ្លាញ​គ្មាន​សល់ ខណៈ​អញ្ជើញ​ភ្ញៀវ​ឲ្យចូល​មក​ទទួលទាន​អាហារ ក្នុង​ថ្ងៃ​ជ័យ​មង្គល​ ​ប៉ុន្តែ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​អំពើហិង្សា​នេះ​នៅឡើយ​ទេ​។​

​ករណី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្លូវ​៥៥ ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ់ ខេត្ត​ពោធិ៍សាត់ ។​

​មកដល់ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ថា មាន​អ្នករងរបួស​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ៕​ ដោយ​៖​រចនា​

spot_img
×