Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរីព្រៃ​ចូល​ក្នុង​ភូមិ “​បើកឆាក​ប្រយុទ្ធ​”… ខ្ទេចខ្ទី​គ្មាន​សល់​!

spot_img

​ប្រជាជន​ក្នុង​ភូមិ ពិតជា​ភ័យ​តក់ស្លុត ពេល​ឃើញ​ដំរី ២​ក្បាល​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ក្នុងភូមិ ទោះបី​សមត្ថកិច្ច បាន​មកដល់ ក៏​ពុំ​ហ៊ាន​ចូល​…​ឃាត់​ដែរ​!​។​

​ដំរី​ព្រៃ​១​ត្រូវ​បាន​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ បន្ទាន់​ពី​ពួក​វា​វង្វេងផ្លូវ​ដើរ​ចូលមក​ក្នុង​ភូមិ​១ នៃ​ប៉ែក​ខាងជើង រដ្ឋ Assam ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី ៧/១២​។ សង្គ្រាម​រវាង​ដំរី​ធំៗ ២​ក្បាល​នេះ បាន​បំផ្លាញ​អ្វីៗ​នៅ​ជុំវិញ​វា​គ្មាន​សល់​។​

​ពលរដ្ឋ​បាន​ប្រកាសប្រាប់ ខាង​ត្រួតពិនិត្យ​សត្វព្រៃ ដើម្បី​មក​បណ្តេញ​ពួក​វា​ចេញ ហើយ​ពួកគេ​បាន​មក​ដោយ​មាន​កាំភ្លើង​វែង​ក្នុង​ដៃ​។ ប៉ុន្តែ​ពួកគេ​ពុំ​មាន​សេចក្តីក្លាហាន ក្នុង​ការអន្តរាគមន៍ រារាំង​សង្គ្រាម​រវាង​ដំរី​ព្រៃ ២​ក្បាល​នោះ​ទេ​។​

…​សង្ក្រាម​របស់​ដំរី​មួយគូ​នេះ អូសបន្លាយ​ជាង​១​ម៉ោង តែ​ភ្នាក់ងារ​ត្រួតពិនិត្យ​សត្វព្រៃ​បាន​ត្រឹម បញ្ឈរភ្នែក​មើល​ការ​ខ្ទេចខ្ទាំ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។​

…​ហេតុនេះ​សង្គ្រាម​ក្រៅ​ឆាក​ក៏​ចាប់ផ្តើម​រវាង​ពលរដ្ឋ និង​ភ្នាក់ងារ​ត្រួតពិនិត្យ​សត្វព្រៃ​ម្តង ដោយ​ចោទប្រកាន់​ពី​ភាព​កំសាក​ពុំ​បំពេញ​ភារៈកិច្ច​របស់​ខ្លួន​បាន​៕ អាទិត្យ​

spot_img
×