Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ត្រូវ​បង្កើន​ការការពារ​សម្បត្តិ​បេតិកភណ្ឌ ដល់​មនុស្សជាតិ​ជំនាន់​ក្រោយ​

spot_img

​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក សេក ភូ​មី បាន​លើកឡើង​ថា បច្ចុប្បន្ននេះ កម្ពុជា បាន​រកឃើញ​នៅ​ស្ថានីយ៍​បុរាណ​ស្ថាន រាប់ពាន់​កន្លែង​ទៀត នា​ពេល​ថ្មីៗ​នេះ ហើយ​យើង​ត្រូវ​សហការ គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ការពារ​ឲ្យបាន​គង់វង់ និង​សម្រាប់​ទុកជា​សម្បត្តិ​បេតិកភណ្ឌ ដល់​មនុស្សជាតិ​ជំនាន់​ក្រោយ ។ លោក​ឧត្តមសេនីយ៍ឯក បាន​ជំរុញ​ដល់​នគរបាល​ការពារ​បេតិកភណ្ឌ​ទាំងអស់ ត្រូវ​បង្កើន​ការការពារ​សម្បត្តិ​បេតិកភណ្ឌ ទាំង​លើគោក និង​ក្រោម​ទឹក ឲ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត ដែល​សម្បត្តិ​បេតិកភណ្ឌ​រាប់ពាន់ ដែល​បាន​បន្សល់ទុក ពី​បុព្វបុរស​ខ្មែរ ។​

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តាំង​តាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ នៃ​នាយកដ្ឋាន​នគរបាល​ការពារ​​បេតិកភណ្ឌ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក សេក ភូ​មី អគ្គស្នងការ​រង​នគរ​បាលជាតិ បាន​លើកឡើង​ថា ក្នុងនាម​ជា​មន្ត្រី​នគរបាល​ការពារ​បេតិកភណ្ឌ ត្រូវ​សហការ​គ្នា ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ការពារ​ឲ្យបាន​គង់វង់ នូវ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​លើគោក និង​ក្រោម​ទឹក និង​ត្រូវ​ធ្វើ​អ្វីៗ​មាន​សិលធម៌ និង​វិជ្ជាជីវៈ​បំផុត​ផងដែរ ។​

​លោក​ឯកឧត្តម​សេនីយ៍ អគ្គស្នងការ​រង បាន​បញ្ជាក់បន្ថែម​ថា “​យើង​ត្រូវតែ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​កំណត់​ឲ្យបាន​នូវ​ទស្សនៈវិស័យ របស់​​មន្ត្រីនគរបាល​ការពារ​បេតិកភណ្ឌ​ទាំងអស់ ត្រូវតែ​មាន​សមត្ថភាព និង​លទ្ធភាព គ្រប់គ្រាន់​ការពារ​បេតិកភណ្ឌ​ជាតិ គ្រប់​ទីកន្លែង​ឲ្យបាន ស្ថិតស្ថេរ​គង់វង្ស និង​រក្សា​ឲ្យបាន​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ក្នុង​ដែន សមត្ថកិច្ច ដែល​យើង​ទទួលខុសត្រូវ​របស់​ខ្លួន​”​។​

​ជាមួយគ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ឯក សេក ភូ​មី ក៏​បាន​ថ្លែង​កោតសរសើរ ចំពោះ​ការខិតខំ​របស់ នគរបាល​ការពារ​បេតិកភណ្ឌ ដែល​បាន​ព្យាយាម និង​ខិតខំ​ថែរក្សា​នូវ​សម្បត្តិ​វប្បធម៌ និង​បេតិកភណ្ឌ នា​ពេលកន្លងមក ដោយ​ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×