Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយរង​ប៉ុស្តិ៍​ស្អំ ត្រូវ​បញ្ជូន​ទៅ​តុលាការ ពី​បទ​ប្រមាថ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ក្នុង​ទំនាស់​បង្ក្រាប​ឈើ​គ្រញូង​

spot_img

​ត្បូងឃ្មុំ​ ៖ ថ្មីៗ​នេះ​បន្ទាប់ពី​មាន​ពត៌មាន ឈ្មោះ​យ៉ា សុផល (​ទៀង​) ជា​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ មក​គំរាមកំហែង​​និង​វាយតប់​កញ្ចប់​មាត់​​បង្ក ឲ្យមាន​របួសស្នាម​ទៅ​លើ​លោក ឆេន សុផាត មន្ត្រី​នគរបាល​ខេត្ត​​ជា​កម្លាំង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​គេ​អះអាងថា ជា​កូនចៅ​ស្នងការរង​ខេត្ត​ត្បូងឃ្មុំ បាន​រារាំង​សមត្ថកិច្ច​ចុះ​​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្រញូង​ខុសច្បាប់ បាន​ធ្វើឲ្យ​រឿង​នេះ​កាន់​តែ​ក្តៅ ក៏​ព្រោះតែ​បុរស​ម្នាក់​នោះ​ហ៊ាន​គំរាមថា​​បើ​ហ៊ាន​តែ​ចាប់​ឈើ​គាត់​មួយ​ដុំ មួយ​ខេត្ត​ត្បូងឃ្មុំ​ដឹង​តែ​រលាយ​។​

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ថា មន្ត្រីនគរបាល​ឈ្មោះ យ៉ា សុផល បាននិងកំពុង​ឃាត់ខ្លួន​​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ពី​បទ​ប្រមាថ​ ​និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ តាម​មាត្រា​​៥០២ និង​៥០៣ នៃ​ក្រម​ព្រហ្មទណ្ឌ ។ ដោយឡែក​លោក ឆេន សុផាត​ ​ដែល​ជា​ជនរងគ្រោះ មិន​ប្តឹង​ឈ្មោះ យ៉ា សុផល ពី​បទ​បង្ក​របួសស្នាម​មកលើ​ខ្លួន​នោះទេ​។​

​ឃើញ​ដូចនេះ​លោកស្រី ហ៊ុន ស៊ី​ណាត ដែល​ជានិច្ចកាល​តែងតែ ឈឺឆ្អាល​រឿងរ៉ាវ​ក្នុងសង្គម​ ​បាន​បញ្ចេញ​មតិយោបល់​ក្នុង​ហ្វេ​សប៊ុក​លោក​ស្រីថា​៖ “​អស់លោក​រកស៊ី​មាន​លុយ​ដុត​សព ក្នុង​មួយ​ពូជៗ​ឆេះ​សុះ​ហើយ​ ​ឈប់​បាន​ឈប់​ទៅ​។ អ្នករកស៊ី និង​មន្ត្រី​គ្រា​ក់ៗ​សព្វ​ថ្ងៃ​ខ្លះ​ក​ល្អ​ខ្លះ​ទៅ ក៏​អាក្រក​ដល់​ពេល​គេ​ជេរ​មិនមែន​ជេរ​ម៉ែ​អស់លោក​នោះទេ ! គេ​ជេរ​ម៉ែ​សម្ដេច​តេជោ ដល់​ម៉ែ​នោះ​ទៀត​ជាមួយ​ខ្ញុំ​ដែរ​ខ្ញុំ​ឈឺ​។ ម្យ៉ាងទៀត​ដូច​អ្នកមានអំណាច​ខ្លះ​ លុប​សមុទ្រ​យក​ដី​រាប​សឹបហិតា​ខ្លះ​ដែល​គាត់​ត្រូវ​គេ​ជេរ​ដែរ​ទេ​? គឺ​អត់​មាន​នរណា​ជេរ​ទេ​ហេតុ​អី​ទៅ ? បានជា​អយុត្តិធម៌​ដល់​ម្ដាយ​ ​និង​ឪពុក​ខ្ញុំ​ម្លេះ ដែល​គាត់​បាន​ចែក​ឋាន​ទៅ​ហើយ​ពួក​ពាល​អស់នោះ នៅតែ​ជេរ​គាត់​ទៀត​ម៉េច​មិន​ជេរ ពួក​អា​ចង្រៃ​លួច​លុប​សមុទ្រ​ និង​កាប់​ឈើ​និង​មន្ត្រី​គ្រាក់ៗ ពុករលួយ​អស់ហ្នឹង​ទៅ បាន​ជា​មក​ជេរ​តែ​ម្ដាយ និង​ឪពុក​ខ្ញុំ​អញ្ចឹង​សក់ អាណា​ក្បាល​អា​ន្នឹង​”​។​

​ជាមួយ​ករណី​ប្រទូសរ៉ាយ​ទាំង​កណ្តាល​យប់​នោះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ បង្ហាញ​របាយការណ៍​ស្តីពី​​ការបង្ក្រាប​រថយន្ត​២​គ្រឿង​ដឹក​ឈើ​គ្រញូង នៅ​ស្រុក​ពញាក្រែក ។​

​លោក គឹម ឈុនលី ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចេញ​របាយការណ៍​ស្ដីពី​​ករណី​ចាប់​ឃាត់​រថយន្ដ​ចំនួន​២​គ្រឿង ដឹកជញ្ជូន​ឈើ​ប្រភេទ​ប្រណីត គ្រាក់​គ្រញូង ដោយ​គ្មាន​លិខិត អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​ ​និង​បាន​អះអាង​បញ្ជាក់ថា គ្មាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ​ទេ​។​

​យោង​របាយការណ៍ របស់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ ដែល​ផ្ញើ​ជូន​ប្រធាន​មន្ទីរ​កសិកម្ម នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ​បាន​បញ្ជាក់​ថា នៅ​យប់កើតហេតុ​នោះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ​ ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​៧០១ កម្លាំង​នគរបាល​ខេត្ត និង​ផ្នែក​សឹក​រង​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ចំនួន​២​គ្រឿង ស្មើនឹង​ជាង​៥០០​គីឡូក្រាម នៅ​ភូមិសាស្ត្រ​ភូមិ​បុស្ស​ចេក ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក​។​

​នៅ​ពេល​ចុះ​បង្ក្រាប​នោះ ស្រាប់តែ​មាន​ឈ្មោះ យ៉ា សុផល (​ទៀង​) ជា​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ មក​គំរាមកំហែង​ ​និង​វាយតប់​កញ្ចប់មាត់​បង្ក​ឲ្យមាន​របួសស្នាម ទៅលើ​លោក ឆេន សុផាត មន្ត្រី​នគរបាល​ខេត្ត​ ​ជា​កម្លាំង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហើយ​ឈ្មោះ យ៉ា សុផល ក៏​បាន​ប្រទោះ​សា​រាយជាមួយ​លោក ឃឹម ប៊ុនធឿន​ ​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ​ផងដែរ ដោយ​មាន​ការ​ចង្អុលមុខ ហើយ​ប្រមាថ ក្នុងន័យ​រារាំង និង​កាង​បទល្មើស​ព្រៃឈើ​ ​តែ​ជន​នោះ​ពុំ​បាន​ប៉ះពាល់ និង​បង្ក​របួសស្នាម​មកលើ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទេ​។​

​ជាមួយគ្នានេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏​បាន​ចេញ​មក​បញ្ជាក់​ថា​ ​តាមពិត​មន្ត្រីនគរបាល​ដែល​បង្ក​បញ្ហា និង​បាន​រារាំង ដល់​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទាំងនោះ គឺ​មាន​អាការ​ស្រវឹង​​នៅពេល​ធ្វើដំណើរ​មក​ដល់​កន្លែងកើតហេតុ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា មន្ត្រីនគរបាល​រូបនេះ​មានឈ្មោះ យ៉ា សុផល តួនាទី​នាយរង​ប៉ុស្តិ៍​ស្អំ​ ​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦១៥ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។​

​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​កាលពី​យប់​ថ្ងៃទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៨ ត្រូវបាន​អនុវត្ត​ដោយ​កម្លាំង​ប្រតិបត្តិការ​ចម្រុះ​មាន​រដ្ឋបាល​ព្រៃឈើ​ ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត និង​សឹក​រង​ខេត្ត ដោយបាន​ស្ទាក់​ចាប់​បាន​រថយន្ត​ចំនួន​២​គ្រឿង ជាមួយ​ឈើ​ប្រភេទ​ប្រណីត​ ​គ្រាក់​គ្រញូង ចំនួន​៥៩​ដុំ​ទម្ងន់​៩៨៨​គីឡូក្រាម ត្រូវ​បាន​រក្សាទុក​នូវ​រដ្ឋបាល​ព្រៃឈើ​ ​និង​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​វិនិច្ឆ័យ​ទៅតាម​ច្បាប់​។ ចំណែក​មន្ត្រី​នគរបាល​ឈ្មោះ យ៉ា​ ​សុផល បាននិងកំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ​ពី​បទ​ប្រមាថ និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ តាម​មាត្រា​៥០២ និង​៥០៣ នៃ​ក្រម​ព្រហ្មទណ្ឌ ។ ដោយឡែក​លោក ឆេន សុផាត​ ​ដែល​ជា​ជនរងគ្រោះ មិន​ប្តឹង​ឈ្មោះ យ៉ា សុផល ពី​បទ​បង្ក​របួសស្នាម​មកលើ​ខ្លួន​នោះទេ​៕ ​ដោយ​៖ រចនា​

  

spot_img
×