Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរ​មិន​ប្រកាន់​ស្តាំ​ចូល​ទៅ​ផ្លូវ​ខាងគេ ត្រូវ​គេ​បុក​បាក់​កំភួនជើង​ស្តាំ នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្ត​ស្វាយរៀង ៖ យុវជន​ម្នាក់​រងរបួស​បាក់​កំភួនជើង​ខាងស្តាំ ដោយសារ​បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ ជិះ​ចូល​ផ្លូវ​ខាងគេ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពេញទំហឹង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​យប់ ឈានចូល​ថ្ងៃ​ទី​១១ ខែ ឆ្នូ ឆ្នាំ​២០១៧ នៅត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​១​គីឡូម៉ែត្រ​លេខ​138-139 ស្ថិតក្នុង​ភូមិ ប្រសូត្រ​2 ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។ បើតាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ៖ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​លើ​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ 2015 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1DD 5522 មិន​ពាក់​មួកសុវត្ថិភាព ទិសដៅ​ពី​កើត​ទៅ​លិច​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ស្របពេលនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ 2017 ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង 1J 8989 (​ពាក់មួក​សុវត្ថិភាព​) ធ្វើដំណើរ​ពី​ទិសដៅ​ពី​លិច​ទៅ​កើត​បណ្តាល​ឲ្យ​បុក​ពេញទំហឹង​តែ​ម្តង​។ ប្រភព​បាន​បន្តទៀតថា ៖ ជនរងគ្រោះ​ខាងលើ​មានឈ្មោះ សេង ពៅ ភេទ​ប្រុស អាយុ​25​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង រងរបួស​ធ្ងន់ (​បាក់​កំភូនជើង​ខាងស្តាំ​) និង​ភាគី​ខាង​ម៉ូតូ​២០១៧​ឈ្មោះ ភាន សំអាន ភេទ​ប្រុស អាយុ 27​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ រាជធានី​ភ្នំពេញ រង​របួសស្រាល​។ រីឯ​អ្នក​រងរបួស​ទាំង​ពីរ ត្រូវបាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្វាយទាប ។

​ចំពោះ​មធ្យោបាយ​ទាំង​០២ ត្រូវបាន​ជំនាញ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​វ៉ៃកូ​

 

spot_img
×