Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មិន​អាច​ងាករេ ពី​មាគ៌ា​នយោបាយ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា កម្ពុជា ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្រប់​កាលៈទេសៈ​ទាំងអស់ ហើយ​នឹង​ខិតខំ​ធ្វើយ៉ាងណា ឲ្យ​មាគ៌ា​នេះ កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត ។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ទទួល​ជួប​សវនាការ​ជាមួយ លោក សីល​វ៉ាន វ៉ា​សឺ​មែន​(Sylvain WASERMAN) អនុប្រធាន​រដ្ឋសភា​បារាំង នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា តាមរយៈ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា នាពេលនេះ​គឺ​កាន់តែ​ធ្វើឲ្យ​ចំណង​ទំនាក់ទំនង រវាង​កម្ពុជា​បារាំង កាន់​ត្រូវបាន​លើកកម្ពស់​មួយ​ថែម​ទៀត ហើយ​សម្តេច​ក៏​ចូលរួម​សោកស្តាយ ចំពោះ​អ្វី​ដែល​ជា​ស្ថានការណ៍​ចុងក្រោយ​ដែល​កើតឡើង​នៅ​ប្រទេស​បារាំង​។ សម្តេច​សូម​អរគុណ​តាមរយៈ​បារាំង ចំពោះ​ការ​រាល់​ការគាំទ្រ របស់​រដ្ឋាភិបាល​បារាំង ការចូលរួមចំណែករ​បស់​បណ្តា​មិត្ត​អន្តរជាតិ របស់​កម្ពុជា ក្នុង​បុព្វហេតុ​នៃ​ការស្តារ កសាង និង​អភិវឌ្ឍន៍​កម្ពុជា ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​ជួយ​ខ្លួនឯង​ផង និង​មាន​ការជួយជ្រោមជ្រែង​តាមរយៈ​មិត្តភក្តិ​អន្តរជាតិ​ដូចជា​បារាំង​ផង​ដែរ ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​អ្វី​ដែល​មាន​នៅ​ថ្ងៃនេះ​។​

​លោក​អនុប្រធាន​សភា​បារាំង បាន​លើកឡើង​នៅ​គោលបំណង​ធំៗ​ចំនួន​៣​រ នៅក្នុង​ទស្សនកិច្ច មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេលនេះ ទី​១.​គឺជា​ការពង្រឹង​នូវ​ទំនាក់ទំនង​រវាង​សភា និង​សភា​ដែល​ធ្វើ​ជា​បន្តបន្ទាប់ តាម​ការ​កំណត់​កន្លង​មក​។ លោក​បាន​លើក​ឡើង​ថា នេះ​ជា​ភាព​ចាំ​មួយ ដែល​សភា​របស់​សាធារណរដ្ឋ​បារាំង និង​សភា​របស់​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​កិច្ចសហការ​ទម្លាប់​នេះ បន្តទៅទៀត និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​គ្នា បន្ថែមទៀត ទី​២.​តាមរយៈ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ លោក​នឹង​ក៏​ជួប​ពិភាក្សា​ជាមួយ​នឹង​ផ្នែក​ពាក់ព័ន្ធ ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​បារាំង នៅ​ក្នុង​ការគាំទ្រ ដល់​ការថែរក្សា និង​អភិរក្ស​បេតិកភណ្ឌ​របស់​កម្ពុជា ដែល​ភាគច្រើន​នៅក្នុង​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​គោលដៅ​ទេសចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មួយ​វិញទៀត​នោះ ក្នុង​ដំណើ​រ​ទសន្សនកិច្ច​នេះ​ដែរ ក៏​ជា​ការអនុវត្ត​តាម​ទម្លាប់ ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ នៅក្នុង​ក្របខ័ណ្ឌ នៃ​គណៈកម្មាធិការ​កិច្ចការបរទេស របស់​សភា​សាធារណរដ្ឋ​បារាំង និង​គណៈកម្មាធិការ​កិច្ចការបរទេស របស់​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឆ្លើយតប​នៅ​នឹង​គោលបំណង​ធំៗ​របស់លោក​អនុប្រធាន​សភា​បារាំង សម្តេច​ក្រឡាហោម ជាថ្មី​ម្តងទៀត បានលើកឡើង​ទំនាក់ទំនង​ស្ថាប័ន​នីតិបញ្ញត្តិ រវាង​ប្រទេស​ទាំង​២ ពិតជា​មាន​សារសំខាន់​ណាស់ ដោយ​ផ្អែក​លើ​ទំនាក់ទំនង ជា​ប្រវត្តិសាស្ត្រ នៃ​កម្ពុជា បារាំង និង​មាន​ជា​ហូរហែ និង​ជា​យូរ​ឆ្នាំ កន្លង​មក​ហើយ​នោះ ហើយ​ការគាំទ្រ​ផ្សេងៗ របស់​បារាំង ដែល​ជួយ​មកដល់​កម្ពុជា ជា​ហូរហែ​មក​នោះ​ដែរ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ សម្តេច​ក៏​សូម​អរគុណ ចំពោះ​គោលបំណង នៃ​ការជួយ​ដល់​ការអភិរក្ស​បេតិកភណ្ឌ​របស់​កម្ពុជា ជាពិសេស​នៅក្នុង​ទឹកដី​ខេត្ត​សៀមរាប ដែល​សម្តេច បាន​លើកឡើង​ថា នេះ​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា ក្នុង​ការផ្តល់​កិច្ចសហការ ដូចជា ថែរក្សា​នូវ​អ្វី​ដែល​កម្ពុជា​មាន ជា​បេតិកភណ្ឌ​កម្ពុជា​នេះ ដើម្បី​ស្រូប​ទាញ​យក​ជា​ប្រយោជន៍ បម្រើ​ដល់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ក៏​សូម​អរគុណ​ដល់​ភាគី​បារាំង ដែល​ជួយ​ដល់​កិច្ចការ​ដ៏​មាន​សារសំខាន់​នេះ​។ ទី​៣. សម្តេច​ក៏​ឯកភាព គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ នៅក្នុង​ក្របខ័ណ្ឌ នៃ​គណៈ​កម្ម​ធិ​ការ​កិច្ចការបរទេស របស់​សភា​នៃ​ប្រទេស​ទាំង​២ ដែល​បន្ត​ធ្វើ​ជា​ហូរហែរ​កន្លងមកនេះ​។​

​សម្តេច​ក៏​បាន​ជម្រាបជូន​ដោយ​ទ្រួសៗ ជូន​ដល់​គណៈប្រតិភូ​សភា​បារាំង ដែរ​ថា ចំពោះ​កម្ពុជា ទោះ​នៅក្នុង​ស្ថានការណ៍​ណា ក៏​ដោយ​ផ្អែក​ទៅលើ​ប្រវត្តិសាស្ត្រ ជាច្រើន​ឆ្នាំ របស់​កម្ពុជា គឺ​កម្ពុជា​នៅតែ បន្ត​អនុវត្ត​និង​ដើរ​តាម​មាគ៌ា លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ព្រោះ​នេះ​ជា​មា​គ៌ា នយោបាយ​មួយ ដែល​នាំ​ទៅដល់​សុខសន្តិភាព នៅ​កម្ពុជា គឺ​កម្ពុជា​មិន​អាច​ងាករេ ពី​មាគ៌ា​នយោបាយ​នេះ​បាន​ឡើយ​។ ចំពោះ​ស្ថានការណ៍​នយោបាយ របស់​កម្ពុជា សម្តេច​ក្រឡាហោម បានលើកឡើង អំពី​ការប្តេជ្ញាចិត្ត របស់​រាជរដ្ឋាភិបាល និង​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្នុងនោះ​សម្តេច ក៏​បាន​រំលឹក​ទៅដល់​សេចក្តីថ្លែងការណ៍ ដែល​បាន​ដាក់ចេញ​ចំនួន​៥​ចំណុច ដែល​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ក្នុង​ការលើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×