Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយ​គ្នា ផ្អើល​រោងការ មក​ពី​អស់​ស្រា​ផឹក​

spot_img

​ពោធិ៍សាត់ ​៖ ក្រុម​សាច់ញាតិ​ខាង​កូន​ក​ម្លោះ និង កូនក្រមុំ​បើកឆាក​វាយ​ប្រយុទ្ធ​គ្នា ព្រោះ​ទំនាស់​រឿង​ភ្ញៀវ​ខាង​កូនកំលោះ​ទារក​ស្រា​ផឹក ហើយ​ខាង​កូនក្រមុំ​ដាក់​ស្រា​ឲ្យ​ផឹក​មិន​បាន​ទាន់​ចិត្ត ក៏​បោក​កែវ​ផ្អើល​រោង​តែម្តង​។​

​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​នឹង​ទីតាំង​រោងការ ចំណុចឃ្លាំង​ពោត​ស្ថិតក្នុង​ភូមិ​ព្រែក​មួយ ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់​។​

​លោក​តាន់ គា​រិទ្ធ អធិការនគរបាល​ស្រុក​ភ្នំ​ក្រវ៉ា​ញ ប្រាប់ឲ្យដឹង​ថា ភាគី​សាច់ញាតិ​ខាង​កូន​ក​ម្លោះ មាន​គ្នា​៧​នាក់ មកពី​ស្រុក​បាកាន ឯ​ភាគី​សាច់ញាតិ​ខាង​កូនក្រមុំ មាន​គ្នា​៦​នាក់ ។ ទាំងសងខាង​រងរបួស​ធ្ងន់​ស្រាល ដូចគ្នា ដោយមាន ខ្លះ​បែក​មុខមាត់​។ ដើម​ហេតុ​បណ្តាលឲ្យ​មាន​អំពើហឹង្សា​ខាង​លើ​នេះ កើតឡើង ដោយសារ​ភាគី​សាច់ញាតិ​ក្រុម​ខាង​កូន​ក​ម្លោះ ជា​អ្នក​បង្កដោយ​ផឹក​អស់​ស្រា​ហើយ​ទារ​រក​ស្រា​ផឹក​បន្ថែមទៀត តែ​ភាគី​ខាង​កូនក្រមុំ កំពុង​ជាប់រវល់​បម្រើភ្ញៀវ ទៅ​យក​ស្រា​មក​មិន​ទាន់ ឲ្យ​ភ្ញៀវ​ផឹក​មិន​ទាន់​ចិត្ត ធ្វើឲ្យ​ក្រុម​បង្ក​កើត​រឿង​ក្តៅក្រហាយ​ប្រុង​ទៅ​ទិញ​ស្រា​ពី​ខាងក្រៅ យក​មក​ផឹក​បន្ត ប៉ុន្តែ​ត្រូវ​ឳ​ពុក​កូនក្រមុំ ឃាត់​មិនឲ្យ​ទៅទិញ ព្រោះថា ស្រា​មិនទាន់​អស់​ទេ សូម​រងចាំ​បន្តិច នឹង​មក​ដល់​ហើយ​។ ក្រុម​បង្ក​មិន​ស្តាប់ ថែម​ទាំង​ប្រម៉ាថ​ខាង​ស្រី​ថា ពួក​ស្រុកស្រែ បាន​តែ​សម្លាប់ចោល រួច​បង្ក​ជា​ហឹង្សា ប្រដាប់​ដោយ​កែវ​និង​ដំបង ដេញ​វាយ​គ្នា​ផ្អើល​ភ្ញៀវ​ពេញ​រោងការ​តែ​ម្តង​។ បន្ទាប់ពី​ហេតុការណ៍​នេះ កើតឡើង ភាគី​ក្រុម​បង្ករឿង​ខាង​កូន​ក​ម្លោះ នាំគ្នា​ទៅ​ផ្ទះ​អស់​ទៅ​។ ពាក់ព័ន្ធ​ករណី​នេះ សមត្តកិច្ច​រង់ចាំ​តែ​ភាគី​ខាង​កូនក្រមុំ ជា​ជនរងគ្រោះ មក​ដាក់​ពាក្យបណ្តឹង គឺ​ត្រូវ​ចាត់ការ​តាមច្បាប់​តែម្តង​។ ដោយឡែក​ចំពោះ​អ្នករងរបួស បញ្ជួន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×