Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខំ​សន្សំ​លុយ​បាន ​៣០០​ដុល្លារ​ ទុក​សម្រាប់​សម្រាលកូន ត្រូវ​ថ្នាំ​​ចិន​២​នាក់ ​ប្រើ​ល្បិច​យក​លុយ​អស់​

spot_img

​ខេត្ត​ស្វាយរៀង ៖ មាន​ការភ្ញាក់ផ្អើល​មួយ​បន្ទាប់​ទី​ពី​ស្ត្រី​ម្នាក់​មាន​ទម្ងន់​ជិត​គ្រប់​ខែ​ហើយ​ខំ​រក​ស៊ីស​ន្សំ​លុយ​បាន​ ៣០០​ដុល្លារ ​ទុក​​ដើម្បី​សំរាប់​សម្រាលកូន​តែ​ចៃដន្យ​អី​ក៏​ត្រូវ​ក្រុមចោរ​មាន​គ្នា​២​នាក់​បាន​ចូល​ធ្វើ​ជា​ទិញ​បារី​មួយកញ្ចប់ អោយ​ក្រដាស់​២០​ដុល្លារ ពេល​អាប់​លុយ​ខ្មែរ​អោយ​ធ្វើ​កាយវិការ​និង​និយាយ​ជា​ភាសារ​ចិន​មិន​យក​លុយ​ខ្មែរ​ទេ​។​ហើយ​នៅពេល​ជនរងគ្រោះ​ទទួល​លុយ​ ២០$ ​ពី​ជនជាតិ​ចិន​នោះ ​ហើយជនរងគ្រោះ​ហាក់ដូចជា​មិនដឹង​ខ្លួន​អ្វី​ទាំងអស់​ ស្រាប់តែ​ចូល​ទៅ​បន្ទប់​រួច​បើ​កកេស​យកលុយ​៣០០​ដុល្លារ ​ក្រដាស ១០០$ ​ចំនួន​បីសន្លឹក និង​២០$ ​ថែម​ទៀត​ យក​ទៅ​អោយ​ជនជាតិ​ចិន​ទាំង​អស់ ​ដោយ​មិនដឹង​ខ្លួន​ឈរ​ស្រឡាំងកាំង​មិន​និយាយស្តី​រួច​ទៅវិញ​។​

​ករណី​ខាងលើ​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​និង​អ្នកភូមិ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​នៅ​ភូមិ ស្វាយ​តា​យាន ឃុំ ស្វាយ​តា​យាន ស្រុក កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។​

​បើតាម​សម្តី​ស្ត្រី​ត្រូវ​ជា​ម្តាយ​ជនរងគ្រោះ​ខាងលើ​ឈ្មោះ យង់ រចនា បាន​អោយ​ក្រុម​អ្នក​សារព័ត៌មាន​ដឹងថា ​៖​ នៅ​ព្រឹក​ថ្ងៃកើតហេតុ​រូបគាត់​បាន​មកពីផ្សារ​ពេលមកដល់​តូប​លក់ដូរ ស្រាប់តែ​ឃើញ​កូន​មិន​ស្តី​ឈរ​ស្រឡាំងកាំង ពេល​ដែល​គាត់​ស្រែកសួរ​កូន​(​ជា​ស្ត្រី​ពរ​ពោះ​)​ ទើប​បាន​ភ្ញាក់​ដឹងខ្លួន រួច​ភ័យ​ឡើង​ញ័រ ពេលនោះ​គាត់​សួរ​ថា​ មាន​កើត​អី​កូន​ពេល​កូន​របស់​គាត់​និយាយ​ថា​ ៖​ មាន​គេ​ដាក់​ថ្នាំ​យក​លុយ​អស់​ហើយ​ម៉ែ​។​

​ប្រភព​បាន​បន្តទៀតថា ​៖​ នៅពេល​នោះ​គាត់​សួរ​នាំ​កូន​គាត់​ទើប​ដឹង​សាច់រឿង​ដោយ​កូន​គាត់​ប្រាប់ថា​ មាន​មនុស្ស ​២ ​នាក់​និយាយ​ភាសារ​ចិន​ (​ជនជាតិ​ចិន​) ជិត​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក​មាន​គ្នា ​២​ នាក់​ ចូល​មក​ធ្វើ​ជា​ទិញ​បារី​ហើយ​ពេល​គេ​ហុច​លុយ​លែង​ដឹង​ខ្លួន​សង្ស័យ​ថា​ ត្រូវ​ដាក់​ថ្នាំ​សណ្តំ​បញ្ជា​អោយ​លុយ​កាក់​អស់ចឹងទៅ​ ។​ ជនរងគ្រោះ​ខាងលើ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​បើ​ឃើញ​មាន​មនុស្ស​ណា​ម្នាក់​គួរអោយ​សង្ស័យ​សូម​កុំ​កាន់​លុយ​របស់​គេ​ត្រូវ​ហៅ​ប្តី​ឬ​បងប្អូន​នៅ​ជិត តាមមើលទៅ​ជនខិលខូច​នេះ​មិន​ហ៊ាន​ចូល​នោះទេ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើប្រជាពលរដ្ឋសង្ស័យថា ក្រុមចោ​រមកដាក់​ថ្នាំស​ណ្តំ​យក​លុយ​ លុយ​ដែល​បាន​បាត់បង់​ ​អស់​ចំនួន​៣០០​ដុល្លារ​ ​ជនរងគ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​​ទេ​ ។

សូមបញ្ជាក់​ផង​ដែរថា ​ជនជាតិ​ចិន​ដាក់​ថ្នាំ​លុយ​អស់​៣០០​ដុល្លារ​ កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​ករណី​ជនជាតិ​ចិន​ចូល​ចាក់​សាំង​ហើយ​គម្រាម​យក​លុយ​អស់​១​លាន​រៀល​នៅ​ខាង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​។​ ពលរដ្ឋ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តា​ស្រាវជ្រាវ​តាម​រក​មុខសញ្ញា​ក្រុម​ជនជាតិ​ចិន​ទាំង​អស់នោះ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​ផង​ពីព្រោះ​ក្រុម​ជន​ទាំងនោះ​មួយ​រយៈពេល​នេះ​គឺ​បាន​ដើរ​បង្ក​ភាពភ័យខ្លាច​ដល់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ស្តែងៗ​តែម្តង​៕ ដោយ ​៖ ​វ៉ៃ​គោ​

spot_img
×