Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​រុស្ស៊ី ៖ កូរ៉េខាងជើង​ត្រៀម​បាញ់​បង្ហោះ​ផ្កាយរណប​២ បន្ទាប់​ពី​ការសាកល្បង​កាំជ្រួច​ដែល​អាច​បាញ់​ដល់​ប្រទេស​អាមេរិក​

spot_img

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​នាំពាក្យ​អ្នកជំនាញការ​យោធា​ឲ្យដឹងថា កូរ៉េខាងជើង​ត្រៀម​បម្រុង​បាញ់​បង្ហោះ​ផ្កាយរណប​ថ្មី​ចំនួន​ពីរ ក្រោយ​ការសាកល្បង​កាំជ្រួច​ដ៏​ខ្លាំង​បំផុត​របស់​ប្រទេស​នេះ កាលពី​ចុងខែ​មុន​។​

​ទម្រង់​កាំជ្រួច​របស់​កូរ៉េខាងជើង​នៅ​ក្រុង​ព្យុងយ៉ាង

 

​កាសែត Rossiyskaia Gazeta របស់​រុស្ស៊ី​ចុះ​ផ្សាយ​ថ្ងៃ ៨/១២ ដែល​ដកស្រង់​សម្តី​របស់​អ្នកជំនាញការ​យោធា Vladimir Khrustalev ឲ្យដឹងថា កូរ៉េ​ខាងជើង​បាន​រៀបចំស្ទើ​រួចរាល់​នូវ​ការបាញ់​បង្ហោះ​ផ្កាយរណប​២ នា​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ លោក Khrustalev បាន​ទម្លាយ​ចេញ​ព័ត៌មាន​នេះ ក្រោយពី​លោក​ធ្វើ​ទស្សនកិច្ច​២​សប្តាហ៍​ទៅកាន់​កូរ៉េខាងជើង នៅ​អំឡុង​ពាក់កណ្តាល​ខែ​១១​។​

​អ្នកជំនាញ Khrustalev បាន​ជួប​ជាមួយ​មន្ត្រី​នៃ​ស្ថាប័ន​អភិវឌ្ឍន៍​អាកាសចរណ៍ និង​អវកាស​ជាតិ​កូរ៉េខាងជើង (NADA) នៅ​ថ្ងៃ​ទី ១៩/១១ ហើយ​ស្តាប់​របាយការណ៍​ពី​តំណាង​ភាគី​កូរ៉េ​បកស្រាយ​ពន្យល់​កម្មវិធី​ផ្កាយរណប​អវកាស​របស់​ប្រទេស​នេះ​។ តាម​នោះ​កូរ៉​ខាងជើង​បាន​រៀបចំ​ស្ទើ​រួចរាល់​នូវ​ការបាញ់​បង្ហោះ​ផ្កាយរណប​ពីរ ក្នុង​ឆ្នាំនេះ (២០១៧) រួម​មាន​ផ្កាយរណប​មួយ​សម្រាប់​ឃ្លាំមើល​ផែនដី​ពី​ចម្ងាយ​ទម្ងន់​ជាង ១០០​គី​ឡូ ហើយ​នឹង​ផ្កាយរណប​មួយទៀត សម្រាប់​បម្រើ​ការទាក់ទង​មាន​ទម្ងន់​ជាង​១​តោន​។​

​កាលពី​ខែ ២/២០១៦ កូរ៉េ​ខាងជើង​បាន​បាញ់​បង្ហោះ​វត្ថុ​មួយ​ដែល​ប្រទេស​នេះ ហៅថា ផ្កាយរណប​ចេញពី​ទម្រ​អចល័ត​។ ក្រុង​ព្យុងយ៉ាង​ចាត់​ករណី​បាញ់​បង្ហោះ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​លំហ​អវកាស និង​ជា​សិទ្ធិ​ស្រប​ច្បាប់​នៃ​ប្រទេស​អធិបតេយ្យភាព​មួយ​៕ សូ​យ​ន​

spot_img
×