Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​សាសនា ស្នើឲ្យ​អាជ្ញាធរ​អនុវត្តន៍​ច្បាប់ ចំពោះ​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ខុស​ពី​ធម្ម​វិន័យ​

spot_img

​កោះកុង ​៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ស្នើ​ឲ្យ​ព្រះមេគុណ​សង្ឃ និង​ប្រធាន​មន្ទីរ​ធម្មការ ធ្វើការ​ពិនិត្យ នឹង​បន្តឹង​ផ្នែក​វិន័យ​ព្រះពុទ្ធសាសនា ឲ្យបាន​តឹងរ៉ឹង ប្រកាន់ខ្ជាប់​ខ្លួន​បន្ថែម​ទៀត ដើម្បី​លើកស្ទួយ​វិស័យ​ពុទ្ធចក្រ​នៅ​កម្ពុជា​។​

​នៅក្នុង​ឱកាស​ប្រកាស តែងតាំង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា នៅ​ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុម ឆែម បាន​ថ្លែងថា ដើម្បី​ជា​ការទទួលខុសត្រូវ​រួមគ្នា ចំពោះ​ការចូលរួម​លើកកម្ពស់​វិស័យ​ពុទ្ធចក្រ​នៅ​កម្ពុជា ចៀសវាង​ថមថយ​នៃ​ចំនួន​ពលរដ្ឋ​ជំនឿ​ជឿជាក់ ឬ​រិះគន់​សាសនាព្រះពុទ្ធ​សាសនា​។ លោក​បាន​ស្នើ​ឲ្យ​ព្រះ​មេគណ​ទាំង​ពីរ​គណៈ នៅ​ខេត្ត​កោះកុង មេត្តា​រឹតបន្តឹង​ឲ្យបាន​ខ្លាំង ចំពោះ​ការសិក្សា​ព្រះ​ធម្ម​វិន័យ​របស់​ព្រះសង្ឃ​ទូទាំង​ខេត្ត ឲ្យបាន​ត្រឹមត្រូវ​ក្រឹត្យក្រម​នៃ​ព្រះពុទ្ធសាសនា​។ លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា “​ព្រះសង្ឃ​មួយ ឬ​ពីរ​អង្គ គឺជា​ការអនុវត្ត​ខុសពី​ធម្ម​វិន័យ ព្រោះតែ​បុគ្គល​នោះ​ពុំ​បាន​សិក្សា​យល់ច្បាស់ ពី​ច្បាប់​ធម្ម​វិន័យ​ព្រះពុទ្ធសាសនា ដូចនេះ អាជ្ញាធរ​គួរតែ​អនុវត្តន៍​ច្បាប់​អាណាចក្រ​”​។​

​លោក​បាន​បន្ថែមថា វត្ត​អារាម ជា​ទី​សក្ការបូជា និង​ជា​រមណីដ្ឋាន​សំរាប់​ដោះទុក្ខកង្វ​ល់រ​បស់​មនុស្សលោក ក៏ដូចជា​ពុទ្ធ​បរិស័ទ្ធ​ដើម្បី​អោយ​ពួកគាត់​បាត់បង់​នូវ​ទុក្ខសោក​ទាំងឡាយ​ដែល ពួកគាត់​បាន​ជួប​វិបត្តិ​ក្នុង​គ្រួសារ ក៏ដូចជា​ជូ​ប​វិបត្តិ​ក្នុងសង្គម មិន​ត្រឹមតែ​ប៉ុណ្ណោះ វត្ត​អារាម​ជា​ទីកន្លែង​មួយ សម្រាប់​បណ្តុះ​ពូជ​សីលធម៌ ចរិយា​ធម៌ គុណធម៌ របស់​មនុស្សជាតិ ។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា​៖ តាម​បាវចនា​របស់​ជាតិ គឺ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដូច្នេះ​មន្ទីរ​ធម្មការ និង​សាសនា មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការការពារ​លើក​ស្ទួយ និង​អភិវឌ្ឍន៍ វិស័យ​ព្រះពុទ្ធសាសនា ឲ្យមាន​ការរីចម្រើន ព្រោះ​ថា​ប្រជា​ពលរដ្ខ​ខ្មែរ​ភាគច្រើន មាន​ជំនឿ​គោរព​ប្រតិបត្តិ​លើ​ព្រះពុទ្ធសាសនា​។​

​លោក​ហ៊ឹម ឆែម ក៏​បាន​ស្នើ​ដល់​មន្ត្រីរាជការ នៅក្នុង​មន្ទីរ​ធម្មការ​និង​សាសនា ធ្វើ​ការងារ​តាម​តួនាទី​ឲ្យបាន​ល្អ ស្រប​តាម​បទដ្ឋាន​នៃ​ច្បាប់ កុំ​ប្រកាន់​បក្ខពួក ត្រូវ​ចេះ​សាមគ្គី​គ្នា អប់រំ​គ្នា កែលម្អ​គ្នា​នៅក្នុង​អង្គប្រជុំ ដើម្បី​រក​ភាព​រីកចម្រើន លុបបំបាត់​ភាព​អសកម្ម​ទាំង​ឡាយ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×