Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន​១១៥​លាន​អឺរ៉ូ ដល់​កម្ពុជា​ដើម្បី​អនុវត្តន៍​កម្មវិធី​ចំនួន​៣

spot_img

​ភ្នំពេញ​ ៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​លោក​ច្ស​ច​​អេ​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​កិច្ចសហប្រតិបត្តិការ​​កម្ពុជា​-​សហ​ភាព​​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នា​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នានា​ ​ក្រោម​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជរដ្ឋាភិបាល ជាមួយ​សហភាព​អឺរ៉ុប ។ ក្នុង​ស្មារតី​នេះ​បន្ត​ជំរុញ​ ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន​១១៥​លាន​អឺរ៉ូ​ ​សម្រាប់​កម្មវិធី​ចំនួន​៣​។​ ​ហិរញ្ញប្បទាន​ឥត​សំណង សរុប​ចំនួន​១១៥ លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ចំនួន​៣​រួមមាន​៖ ១៖ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ ចំនួន​២២​លាន​អឺរ៉ូ បន្ថែម ២៖ កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន​ (​ផ្នែក​នេសាទ​) ចំនួន​៨៧​លាន​អឺរ៉ូ និង​៣៖ កម្មវិធី​សម្ព័ន្ធ​ភាព​​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី ៣ ចំនួន​៦​លាន​អឺរ៉ូ​ទៀត​។​

​ក្នុងជំនួប​ដ៏​មាន​តម្លៃ​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា អគ្គបណ្ឌិត​សភា​ចារ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​​ច្ស​ច អេ​ដ​ហ្គា និង​សហការី និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ផែ្ន​ក​ហិរញ្ញវត្ថុ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ប្រសើរ​រវាង​សហ​ភាព​អឺរ៉ុប​ និង​រាជរដ្ឋាភិបាល​កម្ពុជា ។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ សហភាព​អឺរ៉ុប ចំពោះ​ជំហរ​បន្ត​គាំទ្រ​ ​និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​រាជរដ្ឋាភិបាល​បន្ថែម​ទៀត ដែល​ឆ្លុះបញ្ចាំង​អំពី​សុភ​វិនិច្ឆ័យ​ចំពោះ​សមិទ្ធផល​​ដែល​​រាជរដ្ឋាភិបាល​ខិតខំ​សម្រេច​បាន​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ការគាំទ្រ​ជា គោលការណ៍​ចំពោះ​សំណើ​កម្មវិធី​ទាំង ៣ នេះ​ ​ព្រមទាំង​បាន​សន្យា​ជួយ​សម្របសម្រួល និង​សហការ​រៀបចំ​ជាមួយ ក្រសួង ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​​ឱ្យទាន់​ដើមឆ្នាំ ២០១៩​នេះ​៕ ដោយ ​៖​ កូឡាប​

spot_img
×