Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គោ​មួយ​ក្បាល​ងាប់ សង្ស័យ​សត្វ​ខ្លា​ចូល​ខាំ​

spot_img

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត បាន​អះអាង​ថា ករណី​មាន​គោ​មួយ​ក្បាល​ដេក​ងាប់ ដោយ​មាន​ស្មាន​របួស​លើ​ខ្នង និង​បាក់ក​នោះ ដោយសារ​សត្វ​ខ្លា​ដ៏​ធំ​មួយ​មក​ខាំ​។ ហេតុការណ៍​នេះ តែង​កើត​ឡើង​ជា​ច្រើន​ដង​រួចមកហើយ ទើប​ធ្វើឲ្យ​ពួកគាត់​មាន​ក្តី​បារម្ភ​ខ្លាំង ចំពោះ​សុវត្ថិភាព​របស់​ពួក​គាត់​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ។​

​ប្រជាពលរដ្ឋ បានឲ្យដឹងថា នៅ​ម៉ោង​២​យប់ ថ្ងៃទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៨ មាន​សត្វ​ខ្លាធំ​មួយ​ក្បាល បាន​ចេញពី​ព្រៃ ចូលមក​ក្នុង​ភូមិ ហើយ​ខាំ​កាច់​ក​សម្លាប់​សត្វ​គោ​១​ក្បាល របស់​ឈ្មោះ ស៊ុន ភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។​

​អធិការនគរបាល​ស្រុក​សំឡូត លោក កោ សុន​កាំ​ង បាន​ថ្លែងប្រាប់​ថា ពិតជា​មាន​ករណី​នេះ កើតឡើង​មែន ដោយ​សត្វ​ខ្លាធំ​នោះ បាន​ចេញពី​ព្រៃ ហើយ​ចូល​ទៅ​ខាំ​កាច់​គោ​មួយ​ក្បាល បណ្ដាល​ឲ្យ​ងាប់​ភ្លាមៗ ។ លោក​អធិការ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន បន្ថែមទៀត ។ អាជ្ញាធរ និង​សមត្ថកិច្ច ក៏​ត្រៀម​លក្ខណៈ ដើម្បី​ទប់​ស្កាត់។​

​ប្រពល​រដ្ឋ​មូលដ្ឋាន បញ្ជាក់ថា ដោយសារ​តែ​ហេតុការណ៍​នេះ តែង​កើត​ឡើង​ជា​ច្រើន​ដង រួចមកហើយ ទើប​ធ្វើឲ្យ​ពួកគាត់ មាន​ក្តីបារម្ភ ចំពោះ​សុវត្ថិភាព ជាពិសេស​ក្មេងៗ ឥឡូវ​កើត​លើ​សត្វ​គោ ដូច្នេះ​លើ​ក្រោយ មិនដឹង​ជា​យ៉ាង​នោះទេ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×