Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​ចោទថា ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​សែន​សុខ មាន​ឃ្លាំង​ស្តុក​និង​ចល័ត​ឈើ​ខុសច្បាប់​ច្រើន​ទីតាំង​

spot_img

​រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ផ្តល់​ព័ត៌មាន​មក​ថា នៅ​មូលដ្ឋាន​នេះ មាន​ឃ្លាំង​ស្តុក និង​ចល័ត​ឈើ​ខុសច្បាប់ ជាច្រើន​កន្លែង មានដូចជា​៖ ឃ្លាំង​នៅ​ភូមិ​ឌួង សង្កាត់​-​ខណ្ឌ​ព្រែក​ព្នៅ និង​ឃ្លាំង​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ និង​ឃ្លាំង​មួយទៀត​នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច ក្រុមទី​៤ ស្រប​ផ្លូវ​រទេះភ្លើង ក្បែ​ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ​។​

​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មាន​ឋានៈ​ទាប បានឱ្យដឹងថា បទល្មើស​ឈើ​ខុសច្បាប់​ប្រភេទ​ធ្នង់ និង​ម្រេញ បាន​ដឹក​ចល័ត​យកមក​ស្តុក នៅ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ខាងលើនេះ មុន​នឹង​ដឹង​ចេញ​បន្តទៅ​លក់​ក្រៅប្រទេស​។​

​សេចក្ដី​រាយ​ការ បាន​ឱ្យដឹង​បន្ត​ទៀត​ថា ឈើ​ទាំង​នោះ​ដឹក​ចេញ មកពី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ តាម​រថយន្ត​តូ​រី​ស និង​យី​ឌុប​ខ្នា​ត​មធ្យម ចូល​មក​ដាក់​នៅ​តាម​ឃ្លាំ​ង​ស្តុក​ឈើ​ខាងលើ មុន​នឹង​ចែកចាយ​បន្ត​ដឹក​តាម​រថយន្ត​ទ្រង់​ឃ្លុប​បិទ​ជិត ដូច​ទូ​ក្លាសេ​ទៅតាម​សិប្បកម្ម​នានា​។ រី​ឯ​ប្រភេទ​ឈើប្រណិត​ធំៗ គេ​ដឹង​ចេញ​ទៅ​ក្រៅប្រទេស​។​

​យ៉ាងនេះក្តី គេហទំព័រ cen.com.kh មិនទាន់​អាច​ទាក់ទង លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ បាន​ទេ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨៕ ដោយ​៖ ដែន សីមា​

   

 

spot_img
×