Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​គ្រាន់តែ​លឺ ច្បាស់ជា​មិន​ជឿ​ទេ​! តែ​ធាតុពិត កសិករ​​ម្នាក់​ចិញ្ចឹម​កំភេម​យក​ស្លា​បលក់ រកប្រាក់​ចំណូល​បាន​រាប់ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំៗ (​វីដេអូ​)

spot_img

​កំភេម គឺជា​សត្វ​ស្លាប​ខ្នាតតូច មាន​ជើង ៦ ស្លាប​រលោង​ពណ៌​ខៀវ និង​មាន​ទ្រូង​ភ្លឺ​ដូច​ពណ៌​ទឹកមាស​អីចឹង ។ ហេតុនេះ វា​ជាស​ត្វ​ត្រូវបាន​ប៉ាន់​មួយ ក្នុង​ការយកទៅ​បំពេញតម្រូវការ​ជាមួយ​គ្រឿងអលង្ការ​ផ្សេងៗ ។ ទោះយ៉ាងណា សត្វ​មួយ​ប្រភេទ​នេះ ត្រូវបាន​ចាត់ទុក​ជាស​ត្វ​ដ៏​ពិបាក​រក ហើយ​សព្វថ្ងៃនេះ វា​ស្ទើរ​ផុត​ពូជ លែង​សូវ​ឃើញ​មាន​ដូច​សត្វ​កញ្ចែ​ទៅហើយ ។​

​ជាមួយ​ការផ្តល់​អត្ថប្រយោជន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ កសិករ​ម្នាក់​នៅក្នុង​ប្រទេស​ថៃ ក្រៅពី​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ គាត់​បាន​នឹក​ឃើញ​រកមុខ​របរ​ថ្មី​បន្ថែម គឺ​ដើរ​ចាប់​កំភេម​លក់​ឲ្យ​អ្នក​ផលិត​គ្រឿងអលង្ការ ។ ប៉ុន្តែ ដោយ​ស្វែងរក​ចាប់​វា កាន់តែ​ពិបាកទៅៗ ពុំ​អាចបំពេញ​តម្រូវការ​ទីផ្សារ​ទាន់ គាត់​ក៏​សម្រេចចិត្ត​ព្យាយាមរ​កវា​មក​ចិញ្ចឹម ។ ដោយសារ​ពុំ​ដឹង​ពី​របៀប​ចិញ្ចឹម​វា​ពុំបាន​គង់វង្ស​នោះទេ ព្រោះ​កំភេម​ខ្លះ​បាន​ងាប់ និង​ខ្លះទៀត​ក៏​ហើរ​ចេញទៅ​បាត់​វិញ ។ ប៉ុន្តែ យូរៗ​ទៅ គាត់​អាច​ចិញ្ចឹម​យ៉ាង​ស្រួល តាមរយៈ​ការ​ដើររក​ស្លឹកឈើ​ឲ្យ​ពួកវា​ស៊ី​ដែល​ក្នុងនោះ​មានដូចជា​៖ ស្លឹក​អំពិល​ទឹក ស្លឹក​សា​ប៊ួ ស្លឺ​ក​ម្ទេស ។​

​កសិករ​វ័យ ៦២ ឆ្នាំ រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថា រាល់​ខែកញ្ញា មេៗ​កំភេម​ក្នុងចំណោម ១ ពាន់​ក្បាល នឹង​ងាប់​ធ្លាក់ចុះ​ពីលើ​ដើមឈើ​អស់ហើយៗ គាត់​ក៏​រើសយក​ពួកវា​ទៅ​លក់ ។ ការប្រមូល​ផល​កំភេម​ដែល​បាន​ងាប់​ទៅតាម​រដូវ​កាល ឬ ងាប់​តាម​អាយុ​របស់​វា យកទៅលក់​ប្រាក់ចំណូល​យ៉ាងតិច 30,000 $ ក្នុង​១​ឆ្នាំៗ ៕ ដោយ៖ ឧត្តម

spot_img
×