Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី​ង ចាប់ផ្តើម​សេវាកម្ម​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស ជា​លើកដំបូង​របស់ខ្លួន​

spot_img

​ភ្នំពេញ​ ៖ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បានប្រកាស​ដំណើរការ សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស ជា​លើកដំបូង​របស់ខ្លួន តាមរយៈ “Wing2World”​។ អ្នក​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង នៅពេលនេះ អាចធ្វើ​ការផ្ទេរ​ប្រាក់​ទៅកាន់​ប្រទេស​ហ្វីលីពីន ដែល​អ្នកទទួល​ប្រាក់ អាច​ទទួល​ប្រាក់ ពី​ធនាគារ​ណាមួយ ក្នុងចំណោម​សាខា​ទាំង ៨០ នៅ​ទូទាំងប្រទេស​ហ្វីលីពីន និង​ផ្ទេរប្រាក់​ទៅកាន់​ប្រទេស​វៀតណាម ដែល​អ្នកទទួល​ប្រាក់ អាច​ទទួលបាន​ដោយផ្ទាល់ នៅ​សាខា​ធនាគារ Sacom ណាមួយ​ក៏បាន ឬ​ទទួល​ដោយផ្ទាល់​ពី​បុគ្គលិក​របស់​ធនាគារ​។

សេចក្តីប្រកាស​នេះ បានធ្វើ​ឡើង ខណៈដែល វី​ង បានផ្តល់​សេវា​ទទួល​ប្រាក់​មកពី​ជាង ២០០ ប្រទេស​ទូទាំង​ពិភពលោក​។​

​ការអភិវឌ្ឍ​នេះ គឺជា​ដំណឹង​ដ៏​គួរ​ឲ្យ​ស្វាគមន៍​មួយ ជាពិសេស​សម្រាប់​ជនជាតិ​ហ្វីលីពីន​រាប់ពាន់នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នៅពេល​ឥឡូវនេះ ពួកគេ​អាច​ផ្ញើ​ប្រាក់​ទៅកាន់​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ប្រទេស​ហ្វីលីពីន តាមរយៈ​ទូរស័ព្ទដៃ ជាមួយ​ការចំណាយ​តិចតួច បើ​ធៀប​ទៅនឹង​តម្លៃ​សេវាកម្ម របស់​ធនាគារ​កាលពី​មុន​។ មួយវិញទៀត ចំពោះ​ម្ចាស់​អាជីវកម្ម​ជាច្រើន ដែល​ត្រូវធ្វើ​ការទូទាត់​ប្រាក់ ទៅឱ្យ​ដៃគូ​អាជីវកម្ម ឬ​អ្នកផ្គត់ផ្គង់​របស់​ពួកគេ នៅក្នុង​ប្រទេស​វៀតណាម ពួកគេ​ក៏​ទទួលបាន​នូវ​ភាពងាយស្រួល និង​អត្ថប្រយោជន៍​ដូចគ្នានេះដែរ​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង បាន​មានប្រសាសន៍ថា ជំហាន​នេះ​គឺ​ស្របទៅនឹង​បេសកកម្ម​របស់​វី​ង ក្នុងការ​បង្កើត​ភាពងាយស្រួល​មួយកម្រិត​ទៀត សម្រាប់​អ្នកប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​។​

“​យើង​បាន​ឈានមុខ​គេ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ចល័ត​នៅ​កម្ពុជា អស់​រយៈពេល ១០ ឆ្នាំ​មកហើយ ហើយ​វា​ជា​គោលបំណង​របស់​យើង ក្នុងការ​បន្ត​ឈាន​មុនគេ ដោយ​យើង​ជា​ធនាគារ​មួយ ដែល​បាន​ត្រួសត្រាយ​ផ្លូវ ក្នុងការ​បង្កើត​សង្គម​មួយ ដែល​ធ្វើការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នៅ​ពេលនោះ ធនាគារ​នឹងមាន​ភាពងាយស្រួល​, មាន​សុវត្ថិភាព និង​មាន​កម្រៃ​សេវា​ប្រសើរ​ជាង​មុន​។ ពិភពលោក​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Fintech បាន​បង្កើត​ឱកាស​ថ្មីៗ​ជាច្រើន សម្រាប់​ធនាគារ​ចល័ត​ជា​រៀងរាល់ថ្ងៃ​។ យើង​ចង់​ធានាថា លទ្ធផល​ដែល​ទទួលបាន ពី​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​កម្មនេះ គឺ ប្រជាជន​កម្ពុជា​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ហើយ​អាច​ទទួលបាន​គុណភាព​ជីវិត ដែល​ប្រសើរ​ជាង​មុន​។​”

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្ថែមថា វា​ជា​គោលបំណង​របស់ វី​ង ក្នុង​ការតភ្ជាប់​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជាច្រើន​ទៀត តាម​ដែល​អាចធ្វើ​ទៅបាន​។​

“​ប្រសិនបើ​អ្នកត្រូវការ​ផ្ញើ ឬ​ទទួល​ប្រាក់​ពី​ក្រៅប្រទេស អ្វីដែល​អ្នកត្រូវការ គឺ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។ ភាពងាយស្រួល​ប្រើ​របស់​កម្មវិធី​នេះ នឹង​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​របស់​យើង អាច​ចូលទៅ​កាន់ Wing2World ដែលជា​ច្រក​ទៅកាន់​ពិភពលោក នៃ​ភាពងាយស្រួល​។ យើង​បាន និង​កំពុងផ្តល់​សេវាកម្ម​ផ្ទេរប្រាក់ មកពី​ប្រទេស​ជាង ២០០ រួចទៅហើយ ហើយ​ខ្ញុំ​រំពឹងថា ចំនួន​នេះ​នឹង​កើនឡើង​ស្វ័យ​គុណ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ខណៈពេលដែល​យើង​កំពុង​បង្កើន​សេវាកម្ម​ទទួល​ប្រាក់​ពី​ក្រៅប្រទេស វា​ក៏​ជាការ​ចាំបាច់​ដែល​យើង​ត្រូវផ្តោត​ការយកចិត្តទុក​ដាក់ លើ​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​ដូចគ្នានេះដែរ ដូច្នេះ​ខ្ញុំ​មាន​មោទនភាព ដែល​ឥឡូវនេះ យើង​បាន​អនុវត្ត​​ជំហាន​ដំបូង ជាមួយ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​វៀតណាម​”​។​

​ប្រសិនបើ​អ្នក​ចង់​ផ្ញើ​ប្រាក់ ទៅ​ប្រទេស​ហ្វីលីពីន និង​វៀតណាម ពី​ប្រទេស​កម្ពុជា តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន វី​ង (WingMoney) និង Wing2World អ្នកត្រូវការ​គណនី​ស្តង់ដារ​បស់ វី​ង ដែល​បាន​ចុះបញ្ជី​រួច​ជាមួយ​កម្មវិធី​។ ប្រាក់​ដែល​ត្រូវ​ផ្ញើ ត្រូវបាន​ផ្ញើ​ជា​ប្រាក់​ដុល្លារ​អាមេរិក ហើយ​អាច​ត្រូវ​បានទទួល​បានជា ប្រាក់​ដុល្លារ​អាមេរិក ប្រសិនបើ​គណនី​របស់​អ្នកទទួល គឺជា​ប្រាក់​ដុល្លារ​អាមេរិក ឬ​ម្យ៉ាងវិញទៀត ប្រាក់​ដែល​ត្រូវ​ទទួល​បានជា “​ប៉េ​សូ​” ហ្វីលីពីន ឬ “​ដុង​” វៀតណាម​។ ប្រាក់​ថ្លៃ​ប​ញ្ជើ​រ មិនត្រូវ​បាន​បង់​ដោយ​អ្នកទទួល​នោះទេ ហើយ​ភាគច្រើន ប្រតិបត្តិការ​ផ្ទេរប្រាក់​នេះ អាច​នឹងត្រូវ​បានបញ្ចប់ ក្នុង​រយៈពេល​តែ​១​ថ្ងៃ​។​

Wing2World គឺជា​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ​របស់ វី​ង ដែល​ផ្តល់ជូន​ទាំង​សេវា​ផ្ទេរប្រាក់ និង​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​។ វី​ង បានផ្ដល់​លទ្ធភាព ដល់​អ្នកធ្វើ​អន្តោប្រវេសន៍​រាប់ពាន់នាក់ និង​អ្នកទទួលផល​ពី​ពួកគេ ក៏ដូចជា​ជនបរទេស​ជាច្រើន ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​គួរ​រម្លឹក​ផងដែរ​ថា វី​ង បានចាប់ផ្តើម​ដំណើរការ Wing2World កាលពីដើម​សប្តាហ៍​នេះ ដោយ​អនុញ្ញាតឱ្យ​អ្នកមាន​គណនី​វី​ង​ទាំងអស់ អាច​ទទួល​ប្រាក់​ដែល​ផ្ទេរ​ពី​ជាង​២០០​ប្រទេស ដែល​រួមមាន​ប្រទេស​ថៃ​, កូរ៉េខាងត្បូង​, ជប៉ុន​, អូស្ត្រាលី​, សហរដ្ឋអាមេរិក​, បារាំង​, ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ ក្រុមហ៊ុន ថ្លែងថា​ប្រទេស​ហ្វីលីពីន និង​ប្រទេស​វៀតណាម គឺជា​ជំហាន​ដំបូង ក្នុងការ​ពង្រីក​សេវា​ផ្ទេរប្រាក់ ទៅ​ក្រៅប្រទេស​របស់ខ្លួន ហើយ​រំពឹងថា នឹងធ្វើ​សេចក្តីប្រកាស​បន្ថែមទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ អំពី​សេវា​ផ្ទេរប្រាក់​ទៅកាន់​ប្រទេស​ដទៃទៀត​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ ៖

​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​

​អ៊ីមែល​: marketing@wingmoney.com

អំពី ធនាគារ​ឯកទេស វី​ង​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង ផ្ត​​ល់​ជូន​នូវ​ការរួម​ប​ញ្ជូ​ល​ហិរញ្ញវត្ថុ ទៅកាន់​អ្នក​មិនមាន​គណនី​ធនាគារ និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ ដោយ​ផ្ដល់​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់ អាច​ប្រើប្រាស់​សេវាកម្ម​រួម​នា ក្នុងការ​ផ្ទេរ និង ទទួល​ប្រាក់​នៅក្នុង​ស្រុក​, បង់​វិក្កយបត្រ​និង​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​, ទិញ​ទំនិញ​តាម​អន​ឡាញ និង​ទូទាត់​តាម QR និង​រួមជាមួយ​ការផ្ទេរ​ប្រាក់​ភ្លាមៗ មកពី​ប្រទេស​ជាង ២០០​។​

​ធនាគារ​ឯកទេស​វី​ង នៅតែ​ជា​អ្នក​នាំមុខគេ សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត និង​ទីផ្សារ សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គ្របដណ្ដប់​ដល់​ស្រុក ១០០% តាមរយៈ​បណ្ដាញ “Wing Cash Xpress” ជាង ៦០០០​កន្លែង​នៅ​ទូទាំងប្រទេស​។ វី​ង បាន​ចងសម្ព័ន្ធភាព​ជាមួយ អាជីវករ​ជាង ២៥,០០០ និង​ជា​ក្រុមហ៊ុន​នាំមុខ​ឧស្សាហកម្ម​ជា​សាកល រួមមាន Mastercard និង​ក្រុមហ៊ុន WorldRemit​។ លើសពីនេះ​ទៀត សហគ្រាស​ធុន​តូច​និង​មធ្យម ក៏ដូចជា​ក្រុមហ៊ុន​ធំៗ អាច​ប្រើប្រាស់​សេវា​ប្រាក់បៀវត្សរ៍ និង​ចំណាយ​របស់​វី​ង ដើម្បី​ជួយ​អភិវឌ្ឍ​ដល់​ប្រព័ន្ធ​អេកូ​ទូទាត់​ប្រាក់​ ៕ ​ដោយ​៖​កូ​ឡាប

spot_img
×