Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទា​ហ៊ាន​ថៃ​បាញ់​សម្លាប់​អ្នកជួញដូរ​គ្រឿងញៀន ៥​នាក់ និង​រកឃើញ​ថ្នាំ​ញៀន​ជិត ២​លាន​គ្រាប់​

spot_img

​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន ៥​នាក់ ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយនឹង​ទា​ហ៊ាន​ថៃ ដែល​កំពុងយាមកាម​នៅតាម​ព្រំដែន​ក្នុង​ខេត្ត ឈៀង រ៉ៃ (Chiang Rai) កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើ​តាម​ការចេញផ្សាយ​រប​ស់ការ​សែត​ថៃ Bangkok Post​។​

​ទា​ហ៊ាន​ថៃ​ជា​ច្រើន​នាក់​បាន​បង្កើន​ការឃ្លាំមើល​តាម​បណ្តោយ​ព្រំដែន​ក្នុង​ស្ថិត Mae Pha Luang ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​មី​យ៉ាន​ម៉ា ចាប់តាំងពី​ថ្ងៃ​សុក្រ​មក បន្ទាប់ពី​ទទួលបាន​ព៌តមាន​ថា ថ្នាំញៀន​ប្រភេទ​គ្រាប់ (methamphetamine) ចំនួន​យ៉ាងច្រើន​បាន​ឆ្ពោះ​មក​ប្រទេស​ថៃ​។​

​ការ​សែ​តរាយ​ការណ៏​ទៀតថា នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ វេលា​ម៉ោង ៥​ព្រឹក ទា​ហ៊ាន​ថៃ​បាន​ឃើញ​មនុស្ស​ចំនួន ២០​នាក់ ដែល​មាន​យូរ​កាបូប ព្រមទាំង​កាន់​កាំភ្លើង​ផង ហើយ​ពួកគេ​កំពុង​ដើរ​ប្រហែល ៧០០​ម៉ែត្រ​នៅក្នុង​ព្រំដែន​។ ជន​ទាំងនោះ​មិន​ព្រម​ឈប់ នៅពេល​ទា​ហ៊ាន​បញ្ជា​ឲ្យ​ពួក​គេ​ឈប់ ហើយ​ក្រុម​នោះ​ក៏​បាន​ធ្វើការ​បាញ់ប្រហារ​លើ​អាជ្ញាធរ​។​

​ក្រោយពេល​ប៉ះទង្គិច​រួច ទា​ហ៊ាន​ថៃ​បាន​រកឃើញ​សាកសព​ចំនួន ៥​នាក់​នៅ​កន្លែងកើតហេតុ និង​ថ្នាំញៀន​ប្រភេទ​គ្រាប់​ចំនួន ១,៩​លាន​គ្រាប់​នៅក្នុង កញ្ចប់​ចំនួន ១៩៕ សុភ័ក្ត្រ​

 

spot_img
×