Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ យាង​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ប្រទេស​វៀតណាម​

spot_img

​ភ្នំពេញ​ ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម តប​តាម​ការយាង​របស់​រដ្ឋាភិបាល​វៀតណាម​។​

​បើ​តាម​ការផ្សាយ​របស់​ហ្វេ​សប៊ុក​ព្រះបរមរាជវាំង Royal du Cambodge បានឲ្យដឹងថា នា​វេលា​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ “​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជសារ ស្តី​អំពី​ព្រះរាជ​អវត្តមាន​ពី​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ទីក្រុង Hanoi និង​ទីក្រុង Danang នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តាម​សេចក្តី​ក្រាបបង្គំ​សូម​យាង​របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម “​។​

​យោង​តាម​ព្រះរាជសារ​ផ្ញើជូន​ជនរួមជាតិ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ព្រះមហាក្សត្រ​បាន​គូសបញ្ជាក់ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​វៀតណាម មាន​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១៩​ធ្នូ​នេះ​តទៅ ហើយ​ព្រះអង្គ​យាង​ទៅ​កាន់​ទីក្រុង​ហាណូយ និង​ទីក្រុង​ដា​ណា​ង​។ ក្នុង​អំឡុង​ពេល​អវត្តមាន​របស់​ព្រះអង្គ​នេះ សម្តេច​វិបុល​សេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​បំពេញ​ការងារ​ផ្សេងៗ​ជំនួស​ព្រះអង្គ​ជា​ប្រមុខរដ្ឋស្តីទី​។​

​ព្រះរាជដំណើរ​បំពេញ​ទស្សនកិច្ច​របស់ ព្រះមហាក្សត្រ ទៅកាន់​ប្រទេស​វៀតណាម​នាពេលនេះ ជា​ព្រះរាជដំណើរ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×