Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឱ្យ​បារាំង​ពិនិត្យឡើងវិញ លើ​បញ្ហា​នាំចេញ​អង្ករ របស់​កម្ពុជា ទៅ​សហគមន៍​អឺរ៉ុប​

spot_img

​ភ្នំពេញ ​៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ស្នើសុំ​ឱ្យ​ប្រទេស​បារាំង ត្រួតពិនិត្យ​ឡើងវិញ ចំពោះ​ការបោះឆ្នោត យល់ស្រប ដែល​ប្រឆាំង​ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ទទួល​ជួប​លោក ស៊ី​ល​វ៉ាំង វ៉ា​សឺ​ម៉ង់ (Sylvain WAERMAN) អនុប្រធាន​រដ្ឋសភា​បារាំង នៅ​វិមាន​សន្តិភាព​។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែង​បញ្ជាក់ថា “​សូម​ឱ្យ​បារាំង​ពិចារណា​ចំហរ​នេះ​ឡើង​វិញ អ្វី​ដែល​បារាំង បាន​បោះឆ្នោត​យល់ស្រប​ប្រឆាំង​អង្ករ​កម្ពុជា សូម​ឱ្យ​គាត់​ពិនិត្យ និង​ពិចារណា​ឡើងវិញ​”​។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បន្តថា ប្រទេស​អ៊ីតាលី ជា​ប្រទេស​មួយ ដែល​លក់​អង្ករ នៅក្នុង​សហគម​អឺរ៉ុប ប្រជែង​ជាមួយ​អង្ករ​របស់​កម្ពុជា ប៉ុន្តែ​មិនសូវ​ទទួលបាន​ការគាំទ្រ ពី​សំណាក់​ប្រជាជន នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ដូច​អង្ករ​របស់​កម្ពុជា​នោះទេ​។ ដូច្នេះ​ហើយ​ប្រទេស​អ៊ីតាលី ឱ្យ​សហគមន៍​អឺរ៉ុប ហាម​មិនឱ្យ​អង្ករ​កម្ពុជា ដាក់​លក់​នៅ​ក្នុង​សហគម​អឺរ៉ុប ប៉ុន្តែ​ច្រើន​ឆ្នាំ​មកហើយ បណ្តា​ប្រទេស​នៅ​អឺរ៉ុប មិន​យល់​ស្រប​តាម​អ៊ីតាលី រហូត​ទៅ​កៀរគរ បាន​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​មាន​ការប្រជុំ​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប តើ​គួរ​ឱ្យ​នាំ​អង្ករ​កម្ពុជា ទៅ​ទីផ្សារ​អឺរ៉ុប ឬ​មិន​គួរ​នាំចូល​។ នៅក្នុង​កិច្ចប្រជុំ​នោះ គឺ​ឱ្យ​មាន​ការ​បោះ​ឆ្នោត ក្នុងចំណោម​ប្រទេស​ចំនួន​២៨ ក្នុង​សហគមន៍​អឺរ៉ុប ដែលមាន​១៨​ប្រទេស បាន​បោះឆ្នោត​ប្រឆាំង​ការនាំ​ចូល​អង្ករ​កម្ពុជា ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ក្នុងនោះ​ក៏​មាន​ប្រទេស​បារាំង​។

ដូច្នេះ​កម្ពុជា សូម​ឱ្យ​ប្រទេស​បារាំង ពិនិត្យឡើងវិញ ចំពោះ​បញ្ហា​នេះ ដែល​បារាំង បាន​បោះឆ្នោត​គាំទ្រ​កន្លងមក​៕ ដោយ ​៖​ រចនា​

 

spot_img
×