Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ញាក់សាច់ បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​ដាច់​ជើង​ស្តាំ​ម្ខាង​ចេញពី​ខ្លួន និង​បាក់​ដៃ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្រុង​បាវិត​

spot_img

​ស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរអោយ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​បុរស​ម្នាក់​ត្រូវ​រថយន្ត​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បុក​បណ្តាល​អោយ​ដាច់​ជើង​ខាងស្តាំ​ចេញពី​ខ្លួន​និង​បាក់​ដៃ​ម្ខាង​ហើយ​រថយន្ត​បន្ត​រត់គេចខ្លួន​បាត់ស្រមោល​។​

​ករណី​ដ៏​គួរឲ្យ​រន្ធត់​នេះ​បាកើតឡើង​កាលពី​វេលា​ម៉ោង​៤:៣៥​នាទី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១០ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ នៅលើ​ផ្លូវជាតិ​លេខ​1 ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​153> 154​ស្ថិតក្នុង​ភូមិ អង្គ​សាលា សង្កាត់ ព្រៃ​អង្គុ​ញ ក្រុង បាវិត ខេត្ត​ស្វាយរៀង​។​បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA-C125 សេរី 2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1G 0472 ធ្វើដំណើរ​ពី​លិច​ទៅ​កើត​ពាក់មួក​សុវត្ថិភាព លុះ​មក​កន្លែងកើតហេតុ​ខា​លើ​ក៏​រថយន្ត​មួយ​គ្រឿង មិន​ស្គាល់​បុក​ចំ​ជើង​ស្តាំ​ដាច់ចេញ​ពី​ខ្លួន និង​បាក់ដៃ​ម្ខាង​តែ​ម្តង​មើលគួ​រន្ធត់​ពេក​ក្រៃ​។ បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​ជន​រង​មានឈ្មោះ រ័ត្ន ភក្តី ភេទ​ប្រុស អាយុ 28 ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ ពោធិ​វង្ស ឃុំ ប្រសូតិ ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែងកើតហេតុ​សំដៅ​ទៅ​ទិស​ខាងលិច​។ បច្ចុប្បន្ន ជនរងគ្រោះ​ក្រុមគ្រួសារ​បាន​បញ្ជួន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ប្រទេស​វៀតណាម​។​

​មូលហេតុ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​មិន​ប្រកាន់​ស្តាំ​។ រី​ឯ​វត្ថុតាង​ម៉ូតូ 01 គ្រឿង សមត្ថកិច្ច​យើង​យកមក រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​រក​ដើម្បី​បំពេញ​សំណុំរឿង​ទៅ​តាម​នីតិវិធី​ច្បាប់​៕ វ៉ៃកូ​

spot_img
×