Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូ​ប្រេងឥន្ធនៈ​ឈូក​រ័ត្ន ខណ្ឌ​ច្បារអំពៅ ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល រកឃើញ​ភាពមិនប្រក្រតី​

spot_img

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល បានប្រកាសថា នៅ​ថ្ងៃ​អង្គារ ទី ១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធនៈ ចុះ​ត្រួតពិនិត្យ​ស្ថានីយ​និង​ដេប៉ូ​ចែកចាយ ចំនួន ២ ដែល​មាន​ទីតាំង ស្ថិតនៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ក្នុង​ការត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ បាន​ធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន របស់​ប្រេងសាំង សេ​តានរ​បស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់ របស់​បណ្តា​ស្ថានីយ​និង​ដេប៉ូ ទាំង ២ ផងដែរ​។​

​ប្រភព​ដដែល បានបញ្ជាក់​ថា ក្នុង​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​៖ ស្ថានីយ​និង​ដេប៉ូ TELA ឈូក​រ័ត្ន ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​លក់​ប្រេង មិន​មាន​អនុលោមភាព​ផែ្ន​ក បរិមាណ មិន​គ្រប់​លីត្រ និង​លក់​តម្លៃ​លើស​ការកំណត់ ក្នុង​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ថានីយ​និង​ដេប៉ូ TELA ខាងលើ ដែល​មន្ត្រី​ជំនាញ​រកឃើញ​មិន​ប្រក្រតី​នោះ បាន​បិទ​អាជីវកម្ម ចែកចាយ​ដោយ​ខ្លួនឯង​ជា​បណ្តោះអាសន្ន រហូតដល់​មាន​ការកែសម្រួល​ត្រឹមត្រូវ​ឡើងវិញ ។​

​ដោយសារ​នេះ ជា​ការ​រក​ឃើញ​លើក​ទី ១ មន្ត្រី​ជំនាញ​បាន​ឱ្យ​ម្ចាស់​ដេប៉ូ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ ភាព​មិន​អនុលោម​ជាបន្ទាន់ ។ បើ​មិន​អនុវត្ត​តាម​ការណែនាំ នៅពេល​មន្ត្រី​កាំកុងត្រូល រក​ឃើញ​កំហុស​លើក​ទី ២ ម្ចាស់​ដេប៉ូ នឹងរង​នូវ​ការចោទប្រកាន់​ទៅ​តុលាការ៕ ដោយ​ ៖​ កូឡាប​

spot_img
×