Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិនិត្យ​ទីតាំង ត្រៀម​រៀបចំ​ពី​ធី​សម្ពោធ វិមាន​អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ​

spot_img

​ភ្នំពេញ ​៖ រាត្រី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ទីរជំនាញ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ និង​មន្ត្រី​ជំនាញ​រដ្ឋបាល រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ ពី​ធី​សម្ពោធ វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ​និង​អបអរសាទរ ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ ជោគជ័យ​នយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិនិត្យ​ការរៀបចំ​តុបតែង ភ្លើង​ពណ៌ តាម​បណ្ដោយ​មហាវិថី ឈ្នះ ឈ្នះ​។​

​លោក នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ បាន​ជម្រាបជូន​អំពី​លទ្ធផល​ការងារ​ដែល​ក្រុម​ការងារ​សាងសង់​បានធ្វើ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដូចជា​ការងារ​ចំលាក់ ការរៀបចំ​សារមន្ទីរ ការរៀបចំ​តាំង​ពិ​ព័​រណ៌​តំបន់​សមិទ្ធផ​ល ការរៀបចំ​តំឡើង​សម្ភារ​អាង​បាញ់​ទឹក នឹង​សកម្មភាព​ផ្សេងៗ​ទៀត ដែល​មាន​ការ​មមាញឹក​បំផុត​។​

​សម្ដេច​ពិជ័យ​សេនា ទៀត បាញ់ បាន​រំលឹក​ឡើងវិញ​៖ ពី​ដំណើរការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ ពី​ដំបូង​គឺ​ជួប​ការលំបាក​ក្នុង​ការ​ស្វែង​រក​ទីតាំង​សម្រាប់​ការសាងសង់​។ សម្ដេច​បាន​បញ្ជាក់ថា​៖ ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ បាន​កសាង​ចែកចេញជា​៣​តំបន់​រួម​មាន​៖ តំបន់​ទី​១ ជា​តំបន់​សុខដុម្ម​នីយកម្ម ដែល​មាន​តំណាង​ប្រាសាទ​ចំនួន​៤ រួម​មាន​ប្រាសាទ​កោះ​កេរ ប្រាសាទ​ព្រះវិហារ ប្រាសាទ​សំបូរ​ព្រៃគុក និង​ប្រាសាទបាយ័ន​។ តំបន់​ទី​២ ជា​តំបន់​ស្នូល​ជា​តួ​វិមាន ដែល​តំណាង​ឲ្យ​សន្តិភាព និង​តំបន់​ទី​៣ ជា​តំបន់​សមិទ្ធផល​ដែល​ទទួលបាន​ពី​នយោបាយ​ឈ្នះ​ឈ្នះ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ​។ សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ទៀតថា​៖ វិមាន​ឈ្នះ​-​ឈ្នះ បើក​ការដ្ឋាន​សាងសង់​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដែល​រហូត​មកដល់ពេលនេះ មាន​រយៈពេល​១០២៧​ថ្ងៃ ស្មើនឹង​៣៤​ខែ ហើយ​តួ​វិមាន​បាន​សាងសង់​រួចរាល់​១០០​ភាគរយ ហើយ​សំណង់​នេះ​បាន​សាងសង់​តាម​ទំរង់​៣. ៥. ៧​។ សម្តេច​បាន​បញ្ជាក់ថា​៖​វិមាន​ឈ្នះ​-​ឈ្នះ បាន​សាងសង់ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធ​។ សម្ដេច​បន្តថា​៖ គុណ​តម្លៃ​សន្តិភាព និង​ការបញ្ចប់​សង្គ្រាម តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ បាន​ធ្វើឲ្យ​ប្រទេស​យើង​មាន​សន្តិភាព ពេញលេញ​ទូទាំងប្រទេស ហើយ​សន្តិភាព​បាន​ចែករំលែក​ដល់​យើង​ទាំងអស់គ្នា គ្រប់ទិសទី នឹង​នាំមក​នូវ​ការរីកចម្រើន​លូតលាស់ លើ​គ្រប់​វិស័យ​។ សម្ដេច​ពិជ័យ​សេនា​បាន​បញ្ចាក់​អោយដឹងទៀតថា​៖ យើង​នឹង​បន្ត​ការងារ​សាងសង់​ស្តូប​ឈ្នះ​!​ឈ្នះ​!​ដែល​តំណាង​ឲ្យ​សន្តិភាព​នៅក្នុ​ង​ប្រទេស​កម្ពុជា នៅក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៣ ទី​៤ និង​ទី​៥ បន្តទៀត​។ ហើយ​សំណង់​វិមាន​ឈ្នះ​-​ឈ្នះ​នេះ នឹង​បើក​ទូលាយ​ឲ្យ​សាធារណៈជន ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា បន្ទាប់​ពី​ថ្ងៃ​ប្រារព្ធ​ពិធី​សម្ភោ​ធ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ៕ ​ដោយ ​៖ ​កូឡាប​

spot_img
×