Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយរង​ប៉ុស្តិ៍​ស្អំ ទៅ​រារាំង​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​ដឹកឈើ ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​

spot_img

​ត្បូងឃ្មុំ​ ៖ លោក យ៉ា សុផល ហៅ ទៀង នាយរង​ប៉ុស្តិ៍​ស្អំ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៦១៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​នគរបាល​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី សួរនាំ​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​រារាំង​ប្រតិបត្តិការ បង្ក្រាប​រថយន្ត​ដឹកឈើ​២​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ។​

​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង ថា នៅ​រសៀល​ថ្ងៃ​នេះ យើង​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​តុលាការ ពាក់ព័ន្ធ​ការប្រព្រឹត្ត​របស់គាត់ ដោយ​មិនមាន​ការលើកលែង​នោះទេ​។​

​សូមបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​៧០១ កម្លាំង​នគរបាល​ខេត្ត និង​ផ្នែក​សឹក​រង​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ចំនួន​២​គ្រឿង ស្មើនឹង​ជាង​៥០០​គី​ឡូ នៅ​ភូមិសាស្ត្រ​ភូមិ​បុស្ស​ចេក ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក​។​

​នៅ​ពេល​ចុះ​បង្ក្រាប​នោះ ស្រាប់តែ​មាន​ឈ្មោះ យ៉ា សុផល (​ទៀង​) ជា​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ មក​គំរាមកំហែង និង​វាយតប់​កញ្ចប់​មាត់​បង្ក ឲ្យមាន​របួសស្នាម​ទៅ​លើ​លោក ឆេន សុផាត មន្ត្រី​នគរបាល​ខេត្ត ជា​កម្លាំង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហើយ​ឈ្មោះ យ៉ា សុផល ក៏​បាន​ប្រទោះ​សា​រាយជាមួយ​លោក ឃឹម ប៊ុនធឿន នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ​ផងដែរ ដោយ​មាន​ការ​ចង្អុលមុខ ហើយ​ប្រមាថ រារាំង និង​កាង​បទល្មើស​ព្រៃឈើ តែ​ជន​នោះ​ពុំ​បាន​ប៉ះពាល់ និង​បង្ក​របួសស្នាម​មកលើ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទេ​។​

​ជាមួយគ្នានេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏​បាន​ចេញ​មក​បញ្ជាក់​ថា តាមពិត​មន្ត្រីនគរបាល​ដែល​បង្ក​បញ្ហា និង​បាន​រារាំង ដល់​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទាំងនោះ គឺ​មាន​អាការៈ​ស្រវឹង នៅពេល​ធ្វើដំណើរ​មក​ដល់​កន្លែងកើត​ហេតុ៕ ​ដោយ​ ៖ ​រចនា​

spot_img
×