Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំខ្លួន​អតីត​ឧកញ៉ា ហូរ ចំរើន ពី​គុក​ព្រៃ​សមក​តុលាការ សួរនាំ​រឿង​បោក​លុយ​រាប់​សិប​លាន​ដុល្លារ មាន​កង​អង្គរក្ស​ហែហម​

spot_img

​ភ្នំពេញ ​៖ នៅ​ម៉ោង​ប្រមាណ​១១៖៣០​នាទី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ជនជាប់ចោទ​ឈ្មោះ ហូរ ចំរើន ដែល​មាន​ងារ​ជា​អតីត​ឧកញ៉ា​
​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដឹក​តាម​រថយន្ត ម៉ាក Lexus RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-2706 យក​មក​តុលាការ​ដើម្បី​ធ្វើ​ការសួរនាំ ដោយ​មាន​រថយន្ត​កង​អង្គរក្ស​របស់​អតីត​ឧកញ៉ា ហូរ ចំរើន បើក​តាម​ហែរ​ហម​អមដំណើរ​ផងដែរ​។​

​អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវបាន​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឲ្យ​នាំខ្លួន​មក​សាកសួរ ពាក់ព័ន្ធ​រឿង​ឆបោក​លុយ​។ បន្ទាប់ពី​ត្រូវ​ចាប់ខ្លួន បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស ព្រោះ​រឿង​បាញ់បោះ​នោះ អតីត​ឧកញ៉ា​រូបនេះ នៅ​មាន​បណ្តឹង​ឆបោក​ប្រាក់​ចំនួន​៣​ករណី​ទៀត ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ ជាប់​ពាក់ព័ន្ធ​ជនជាតិ​ចិន​។​

​ក្រោយ​ពី​ចៅក្រម​សាកសួរ​ចប់ អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដឹកយក​ទៅ​ដាក់​ពន្ធនាគា​រ​វិញ​ផង​ដែរ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×