Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​កំប្លែង​នាយ​ក្តឹប​កំពុង​ឈឺ​ធ្ងន់ ទ្រុឌទ្រោម​ខ្លាំង មើល​មិន​ចង់​ស្គាល់ ពេលនេះ​កំពុង​ខ្វះខាត​ថវិកា​

spot_img

ភ្នំពេញ ​៖ តារា​កំប្លែង​ជើងចាស់​ដែល​ធ្លាប់​នាំ​សំណើច​ជូន​ទស្សនិកជន សើច​សប្បាយ​ក្អាកក្អាយ គឺ​នាយ ក្តឹប ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយសារ​ជំងឺលើសឈាម កាលពី​ថ្ងៃ​ទី ១៨ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ​។​

​ហើយ​ពេលនេះ​ស្ថានភាព​ជំងឺ​របស់​លោក​កាន់តែ​ប្រែប្រួល​ខ្លាំង សម្រាន្ត​មិន​លក់ គេង​និង​អង្គុយ​មិន​បាន​យូរ ពិសេស​ពិសារ​អាហារ​មិនសូវ​បាន​ទៀត ធ្វើឲ្យ​លោក​ស្រក​សាច់ខ្លាំង​មែនទែន មើល​មិន​ចង់​ស្គាល់​។​

​នៅពេលនេះ ស្ថានភាព​ជំងឺ​តារា​កំប្លែង​នាយ​ក្ដឹប កំពុង​សម្រាក​លើ​កន្ទេល​នៅផ្ទះ​ដោយ​ឃើញ​ថា ស្រ​កសាច់ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ប្រមាណ​១​ខែ​ប៉ុណ្ណោះ​។ លោក​មាន​ជំងឺ​ច្រើន​មុខ​ដូចជា ទឹក​ក្នុង​សួត ជំងឺ​បេះដូង ដាច់​សរសៃឈាម ស្លាប់​មួយ​ចំហៀង​ខ្លួន ជាដើម​។​

​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា​ ​អាណិត​តារា​កំប្លែង​នាយ​ក្តឹប​ណាស់ ដៃជើង​លែង​កំរើក​ខាងឆ្វេង ហៅ​ថា​ស្លាប់​មួយ​ចំហៀង​ខ្លួន ដោយសា​ជំងឺ​លើសឈាម ។​

​ខ្ញុំបាទ​បាន​ទៅ​សួរសុខទុក្ខ​នាយ​ក្តឹប តារា​កំប្លែង​ប្រចាំ​ក្រុម​នាយ​ក្រឹម ដែល​មាន​ជំងឺលើសឈាម កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែ​ត ក្នុងនោះ​ក៏​មាន​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន ផងដែរ សូម​សិល្បករ ទោះ​បាន​ស្គាល់​ឬ​មិន​បាន​ស្គាល់​សូម​ជួយ​មក​លើកទឹកចិត្ត​គាត់​ផង​ក្នុងនាម​ជា​អ្នកសិល្បៈ​ដូចគ្នា ។​

​សូមបញ្ជាក់​ថា នាយ​ក្តឹប​មក​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រយៈពេល​ជាង​មួយ​អាទិត្យ​ហើយ បន្ទាប់​ពី​ជំងឺលើសឈាម​របស់​នាយ​ក្តឹប​ធ្វើ​ទុក​ខ្លាំង​ហើយ​ត្រូវបាន​ក្រុមគ្រួសា​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។​

​គួរបញ្ជាក់​ថា តារា​កំប្លែង​លោក ឃុន ក្ដឹប ហៅ​នាយ​ក្ដឹប​មាន​វ័យ ៥៨​ឆ្នាំ បាន​ប្រឡូក​លើ​វិថី​សិល្បៈ​ជិត ៣០​ឆ្នាំ​មកហើយ​។ នាយ​មានកូន ៥​នាក់ ស្រី​៣ និង​ចៅ ៦​នាក់​។ សេដ្ឋកិច្ច​ក្រុម​គ្រួសារ​ទាំងមូល គឺ​ពឹង​លើ​តារា​កំប្លែង​រូបនេះ​ទាំងស្រុង ខណៈ​ភរិយា​លោក​ជា​អ្នកលក់​ពោត តែ​បាន​ផ្អាក​លក់ដូរ មក​មើល​ថែ ជំងឺ​ប្ដី​វិញ​។

​តារា​កំប្លែង​រូបនេះ ក្នុង​សភាព​គួរឲ្យ​អាណិត ដោយ​លោក​កំពុង​ដាក់​សេរ៉ូម សម្រាក​នៅ​នឹង​កន្ទេល​ក្នុងផ្ទះ ។ ពេល​នេះ​គ្រួសា​លោកតា​ក្ដឹប​មាន​ទុក​ជា​ទម្ងន់ ព្រោះ​លោក​តា​ក្ដឹប ឈឺ​ធ្ងន់ កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ ពេល​នេះ​គ្រួសារ​លោកតា​ក្ដឹប​កំុង​ខ្វះខាត​ថវិកា សូមឲ្យ​បងប្អូន​មេត្តា ជួយ​ដល់​ក្រុម​គ្រួសារ​គាត់​ផង​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×