Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីយេមែនម្នាក់ ដែលកូនអាយុ ២ឆ្នាំស្លាប់ ក្នុងពេទ្យអាមេរិច ពេលនេះទទួលបានទិដ្ឋាការ ដើម្បីទៅមើលកូនគាត់លើកចុងក្រោយហើយ

spot_img

ទីបំផុត ក្រសួងការបរទេសអាមេរិច បានសម្រេចផ្តល់ទិដ្ឋការដល់ស្រ្តីជនជាតិយេមែនម្នាក់​ដើម្បីអាចអោយ​គាត់ធ្វើ​ដំណើរ​មក​កាន់ទឹកដីសហរដ្ឋអាមេរិច មើលកូនប្រុសអាយុ ២ឆ្នាំរបស់គាត់ដែលបានស្លាប់ក្នុងមន្ទីរពេទ្យហើយ។

ស្រ្តីយេមែននោះមានឈ្មោះថា Shaima Swileh។ គាត់នឹងធ្វើដំណើរតាមយន្តហោះ ចេញពីប្រទេសអេហ្សីប ហើយនឹងមកដល់រដ្ឋ San Francisco នៅថ្ងៃពុធ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីនៃក្រុមប្រឹក្សាទំនាក់ទំនងអាមេរិនិងអ៊ីស្លាម។

សម្រាប់ថវិការនៃការធ្វើដំណើរ បានតាមរយៈការរៃអង្គាស។ ថវិការនោះក៏នឹងត្រូវប្រើប្រាស់ដើម្បី​ធ្វើបុណ្យដល់កូនប្រុសរបស់​គាត់​ផង​ដែរ។

ពត៌មាននៃការផ្តល់ទិដ្ឋាការដល់ស្រ្តីខាងកើត កើតឡើងបន្ទាប់ពីឪពុករបស់ក្មេងប្រុស បានលេចមុខនៅតាមកញ្ចក់ទូរទស្សន៍ CNN ដោយធ្វើការទទូចដល់មន្រ្តីកុងស៊ុលអាមេរិចអោយរូសរាន់ ផ្តល់ទិដ្ឋាការដល់ប្រពន្ធរបស់គាត់ ដូច្នេះគាត់អាចមកមើលកូនប្រុសរបស់​គាត់​លើកចុងក្រោយ។

សូមបញ្ជាក់ថា លោក Ali Hassan និងកូនប្រុសឈ្មោះ Abdullah ដែលស្លាប់ក្នុងមន្ទីរពេទ្យនោះ គឺមានសញ្ជាតិអាមេរិច ប៉ុន្តែប្រពន្ធ​គាត់​​រស់នៅក្នុងប្រទេសអេហ្សីប ហើយដោយសារតែគាត់ជាជនជាតិយេមែន​មិនត្រូវបានអនុញ្ញាត​ឲ្យធ្វើដំណើរ​មកអាមេរិចទេ ក្រោយ​ហេតុផលបំរាមនៃការធ្វើដំណើរ៕ សុភ័ក្ត្រ

ប្រភព៖ CNN

spot_img
×