Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ម៉ៅ មុនី​វណ្ណ ៖ លោក​សម រង្ស៊ី បានប្រកាស​បោកប្រាស់ អ្នក​មិន​ដឹង​ការពិត មក​ធ្វើជា​ប្រធានស្តីទី​ក្លែងក្លាយ​

spot_img

​ភ្នំពេញ ​៖ បើ​តាមផេក​ហ្វេស​ប៊ុក របស់ លោក​ម៉ៅ មុនី​វណ្ណ (Mao Monyvann) អតីត​អ្នកតំណាង​បក្សប្រឆាំង កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​លើកឡើង​ថា ” លោក​សម រង្ស៊ី បានប្រកាស​បោកប្រាស់​អ្នក​មិន​ដឹង​ការពិត​ថា គាត់​មក​ធ្វើជា​ប្រធានស្តីទី​ក្លែងក្លាយ ទាំង​មិនមាន​ការឯកភាព​ពី​លោក​កឹម សុខា និង​ដោយ​រំលោភ​លក្ខន្តិកៈ​បក្ស ពេលនេះ​គឺ​ដើម្បី​បង្រួបបង្រួម cnrp និង​ទំនាក់ទំនង​អន្តរជាតិ ឲ្យ​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​បច្ចុប្បន្ន តើ​ពិត​ឬទេ​? ឆ្លើយថា វា​មិន​ពិត​ពី​ព្រោះ​៖ សម រង្ស៊ី ធ្វើ​នេះ​មិន​ត្រឹមតែ មិន​អាច​មក​បង្រួម cnrp បានទេ ផ្ទុយទៅវិញ អំពើ​របស់​គាត់ គឺ​បង្ហាញ​យ៉ាងច្បាស់​ថា គាត់​ចូល​មក​ដឹកនាំ​នេះ ដើម្បី​បំបែកបំបាក់ cnrp ព្រោះ​គាត់​ធ្វើ​អ្វី សម្រេច​អ្វី​តែ​មនុស្ស​ក្រុម​ខាង​គាត់ ហើយ​គាត់​មាន​ផែនការ សើរើ​រចនាសម្ព័ន្ធ​នៅ​ក្រៅប្រទេស ដាក់​តែ​មនុស្ស​ដែល​គាំទ្រ​គាត់​តែ​ម្ខាង​។

អ្នកគាំទ្រ​លោក​កឹម សុខា មិន​ទៅ​ចូលរួម​ធ្វើ​បក្ស​ប្រហារ ជាមួយ​គាត់​ទេ​។ គឺ​សម​រង្ស៊ី ជា​អ្នក​បំបែក​ជា​ពីរ​បើ​គាត់​ធ្វើ​ដូច្នេះ​។ ការងារ​ទូត ទំនាក់ទំនង​អន្តរជាតិ​វិញ មិន​ចាំបាច់​មាន​សម​រង្ស៊ី ជា​ប្រធាន​ស្តីទី​ក្លែង​ក្លា​ទេ​។ កន្លងមក​យើង​ប្រើប្រាស់​យន្តការ cnrp ដែលមាន​ស្រាប់​ទំនាក់ទំនង ជាមួយ​អន្តរជាតិ​យ៉ាង​មមាញឹក ដោយ​ប្រសិទ្ធភាព រហូត​គេ​យល់ច្បាស់ ហើយ​គេ​បាននិងកំពុង តែ​ចាត់វិធានការ និង​ដំណើរការ​ទៅហើយ​។ ក្រៅ​ពី​យន្តការ​នេះ គណៈប្រតិភូ​បរទេស​មក​កម្ពុជា និង​អ្នកការទូត គេ​តែងតែ​ជួប​ជាមួយ​តំណាង​លោក​កឹម សុខា ផ្ទាល់​នៅ​កម្ពុជា​ទៀត​ផង​”​។​

​ចំណែក​លោក គង់ គាំ បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា ខ្ញុំ​ជា​សាក្សី​ផ្ទាល់ និង​សំខាន់​តែមួយគត់​របស់ សម រង្ស៊ី កឹម សុខា សហ​ស្ថាបនិក CNRP​។ សេចក្តីសម្រេច​ណា​ដែល​មិន​ឈរលើ​គោលការណ៍ កុងសង់ស៊ីស ទាំង​ពីរ​នាក់​រួម​គ្នា គឺ​មិន​ត្រឹមត្រូវ​។​(​ភ្លើង​​ឆេះ​ផ្ទះ ម្ចាស់​ដែល​នៅ​ក្រៅ​ផ្ទះ​ដែរ មិន​ត្រូវ​បំបិទ​សិទ្ធិ​ទេ​។ គណៈកម្មាធិការ​ចំពោះ​កិច្ច និង​លក្ខន្តិកៈ CNRP)​។​

​ពី Atlanta-USA (​សន្និសីទ​) ដល់ Paris-​បារាំង (​វេទិកាសាធារណៈ​) (​មិនអាច​ជា​ប្រធាន​ស្តីទី CNRP ទេ​) គឺជា​រណសិរ្ស សម រង្ស៊ី តែប៉ុណ្ណោះ​។ បំផុស​ការ​ងើប​ខ្យល់​។ អន្តរជាតិ (​ប្រើ​មុខមាត់​ពាក់ព័ន្ធ​រណសិរ្ស​) គឺ​ប្រថុយ​ការ​ជាប់​ពាក់ព័ន្ធ និង​ផុងខ្លួន​ក្នុង​សមរភូមិ​កម្ពុជា ហើយ​ជួប​បរាជ័យ​ដូច​នៅ​ទី​ដ៏​ទៃ​ជាច្រើន​ដែរ​ជាមិនខាន​។​

​កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅលើ​ផេក​ហ្វេស​ប៊ុក​របស់លោក សម រង្ស៊ី បាន​ផ្សាយ​ព័ត៌មាន​ថា ព័ត៌មាន​ចុងក្រោយ លោក សម រង្ស៊ី ត្រូវ​បាន​បញ្ជាក់​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជៀសវាង មិនឲ្យ​ក្បាលម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការជាប់គាំង ក្រោយពី គណបក្ស​ត្រូវបាន​រំលាយ ដោយ​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ ហើយ​ក្រោយពី​លោក​ប្រធាន កឹម សុខា ត្រូវបាន​គេ​ចាប់​ឃុំ​ឃាំង មតិ​ភាគច្រើន នៃ​មន្ត្រី​និង​សកម្មជន​គណបក្ស ដែល​យើង​អាច​ទាក់ទង​បាន ហើយ​ដែល​ហ៊ាន​បញ្ចេញ​យោបល់​របស់​ខ្លួន​ជា​សាធារណៈ បាន​ជ្រើសរើស​លោក សម រង្ស៊ី ឲ្យធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស ដោយ​ការជ្រើសរើស​នេះ ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃ ៩ ធ្នូ ២០១៨​។​

​លោក សម រង្ស៊ី ដែល​ជា​សហ​ស្ថាបនិក និង​ជា​អតីត​ប្រធាន នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ឥស្សរជន​មួយរូប​គត់ ដែល​មាន​លក្ខណៈ​ធ្វើឲ្យ​គេ​ទទួលស្គាល់​ជា​ថ្នាក់ដឹកនាំ​គណបក្ស យោង​កត្តា​ប្រវត្តិសាស្ត្រ និង​ប្រជាប្រិយភាព​។ លោក សម រង្ស៊ី នឹង​បំពេញ​តួនាទី ជា​ប្រធាន​ស្តីទី​នេះ ក្នុង​រយៈពេល​បណ្តោះអាសន្ន (​រួចផុត​ពី​ភាពអាសន្ន​) រហូត​ដល់​ថ្ងៃ​ដែល​លោក​ប្រធាន កឹម សុខា ទទួលបាន​សេរីភាព​ពេញលេញ​វិញ ហើយ​អាច​សម្តែង​មតិ​របស់​លោក​ជា​សាធារណៈ ដោយ​ខ្លួនឯង​។​
​ក្នុង​សេចក្តីសម្រេច​ចុងក្រោយ​នេះ ដែល​ចុះហត្ថលេខា ដោយ មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំណេ​ក អនុប្រធាន​ទី ៣ គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ប៉ុល ហំ​ម ដែល​សព្វថ្ងៃ​រស់នៅ​ប្រទេស​កម្ពុជា មិន​អាច​បញ្ចេញយោបល់​របស់លោក ជា​សាធារណៈ​បានទេ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×