Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ UN ថា​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ជា​បញ្ហា​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក​

spot_img

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​គឺ​ជា​បញ្ហា​សន្តិសុខ​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក ហើយ​បញ្ហា​នេះ​ត្រូវ​ដោះស្រាយ​ឲ្យបាន​លឿន​តាមរយៈ​ការទូត​ដើម្បី​បញ្ចៀស​សង្គ្រាម​។ នេះ​បើ​តាម​ការ​បញ្ចាក់​របស់​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ក្រោយពី​បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ដ៏​កំរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។​

 ​លោក Jeffrey Feltman អនុ​អគ្គលេខាធិការ​សំរាប់​កិច្ចការ​បរទេស​របស់​អង្គការសហប្រជាជាតិ បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ចាប់តាំងពី ថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ​សប្តាហ៏​មុន ដែល​វា​ជា​ការ​ធ្វើ​ដំណើរ​លើកដំបូង​បង្អស់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ក្នុង​កំឡុង​ទស្សនៈកិច្ច លោក Jeffrey Feltman បាន​ជួបពិភាក្សា​ជាមួយនឹង រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong Ho​។ ការជួប​គ្នា​បាន​ធ្វើឡើង​តែ​មួយ​សប្តាហ៏​ប៉ុណ្ណោះ​ក្រោយពេល​កូរ៉េខាងជើង បានសម្រេច​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ ដែល​អាច​មាន​សមត្ថភាព​វាយប្រហារ​អា​មេ​រិច​គ្រប់​ទីកន្លែង​។​

​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ពីរ​របស់​កូរ៉េ​ខាងជើង និង​អង្គការ​សហប្រជាជាតិ បាន​ព្រមព្រៀង​គ្នា​ថា ស្ថានភាព​នាពេល​បច្ចុប្បន្ន​គឺជា​បញ្ហា​តានតឹង និង​បញ្ហា​គ្រោះថ្នាក់​បំផុត​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​ពិភពលោក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ UN នៅក្នុង​សេចក្តីប្រកាស​។​

​លោក Jeffrey Feltman បាន​សង្គត់ធ្ងន់​ថា រាល់​សេចក្តីសម្រេច​ដែល​ទាក់ទង​ទាំងអស់​របស់​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវតែ​អនុវត្ត និង​បាន​លើកឡើង​ថា ដំណោះស្រាយ​ផ្នែក​ការទូត​នឹង​ត្រូវ​បាន​សម្រេច​តាមរយៈ​កិច្ចសន្ទនា​ដែល​ស្មោះត្រង់​នឹង​គ្នា​៕ សុភ័ក្ត្រ​

 

spot_img
×