Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់ ៣ ថ្ងៃ ប្រទះឃើញ​សាកសព​ស្លាប់ នៅ​ចំណុច​ក្បែរ​ព្រលានយន្តហោះ​

spot_img

​កោះកុង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ២:២០ នាទី​រសៀល នៅ​ចំណុច​ផ្លូវ​សារី​កា ក្បែរ​ប្រលាន​យន្ដហោះ ស្ថិតក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ មាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​ប្រុស ដេកស្លាប់​ដោយ​គ្មាន​ស្លៀកខោ​។​

​នគរបាល​អធិការ​ក្រុង​ខេមរភូមិន្ទ បានឲ្យដឹងថា តាម​ការបញ្ជាក់​របស់​គ្រួសារ សព​រងគ្រោះ​មាន​ឈ្មោះ ឈិន សុ ផល អាយុ ៥៣ ឆ្នាំ មាន​ជំងឺ​ប្រចាំកាយ (​សរសៃប្រសាទ​) មាន​ទីលំនៅ នៅ​ភូមិ​១ សង្កាត់​ដងទង់ បាន​ដើរ​បាត់​ខ្លួន កាលពី​ថ្ងៃ​ទី ១៥-១២-២០១៨ លុះដល់​ថ្ងៃ​ទី ១៨ ខែ ធ្នូ ២០១៨ វេលា​ម៉ោង ២​រសៀល គេ​ក៏​បាន​ប្រទះឃើញ​ដេកស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្ដង​។​

ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​ខេមរភូមិន្ទ ដោយ​មាន​ការចូលរួម​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ខេត្ត ចុះ​ធ្វើ​កោសល្យវិច្ច័យ​សព ក្រោយ​ពិនិត្យ​រួច កម្លាំង​ជំនាញ និង​ក្រុមគ្រូពេទ្យ បាន​សន្និដ្ឋានថា សាកសព​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គរ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×