Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ចោរប្លន់ កាលពី ១៣ ឆ្នាំមុន ត្រូវ​ចាប់ខ្លួន​

spot_img

​ត្បូងឃ្មុំ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​នេះ បានបញ្ជាក់​ថា កុំ​គិត​ថា​រួចខ្លួន មិនទាន់​យឺត​ពេល​ទេ សម្រាប់​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទោះបី​ការប្រព្រឹត្ត​អំពើ​ប្លន់​នោះ កាលពី ១៣ ឆ្នាំ​មុន​ក៏ដោយ នៅតែ​តាម​ប្រម៉ា​ញ់​រក​ជនល្មើស មក​ទទួល​ទោស​ឲ្យ​ខាន​តែ​បាន​។​

​នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ៧ និង ៣០ នាទី​ព្រឹក កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្នួល បាន​ធ្វើ​ការឃាត់ខ្លួន​ឈ្មោះ ឃ្លី ថា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អ​ញ្ចើម ឃុំ​អ​ញ្ចើម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​អនុវត្តន៍​តាម​ដីកា​បង្គាប់ ឲ្យ​ចាប់ខ្លួន​លេខ ៣៧១៩ ចុះ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ ២០១៧ របស់លោក ឃុន សូ​ណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​នឹង​ករណី​ប្លន់យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ទួល​អុក ឃ្មុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី ២៧ មីនា ឆ្នាំ​២០០៥ តាម​បញ្ញត្តិ​មាត្រា​៦ ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ និង​ចំណុច​ទី​៣-​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តាម​មាត្រា​៣៥៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។​

​បច្ចុប្បន្ន​កម្លាំង​ផ្នែក​ជំនាញ នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​កំពុង​កសាង​សំណុំរឿង ទៅតាម​នីតិវិធី​ច្បាប់ ដើម្បី​បញ្ជូន​ជនល្មើស ទៅឲ្យ​អយ្យការ អម​សាលាដំបូង​ខេត្ត​កំពង់ចាម ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ៕ ដោយ​៖​កូឡាប​

spot_img
×