Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អង្គការ​អន្តរជាតិ​ជាច្រើន បន្ត​ដកហូត​ពានរង្វាន់​កិត្តិយស​ពីមេដឹកនាំ​មី​យ៉ាន​ម៉ា​

spot_img

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ មេដឹកនាំ​មី​យ៉ាន​ម៉ា អ្នកស្រី អ៊ុង​សាន សូ​ជី​គឺជា​មនុស្ស​ដ៏​សំខាន់​របស់​​សហគមន៍​អន្តរជាតិ ដែល​អង្គការ​ជា​ច្រើន​ទូទាំង​ពិភពលោក បាន​កោតសរសើរ​ចំពោះ​ការតស៊ូ​​របស់​អ្នកស្រី​ក្នុង​ការនាំយក​លទ្ធ​ប្រជាធិបតេយ្យ​ត្រឡប់​មក​កាន់​ប្រទេស​មី​យ៉ាន​ម៉ា​វិញ​។​

​ប៉ុន្តែ​បច្ចុប្បន្ន អ្នកស្រី​បាន​ទទួលរង​ការរិះគន់​ឥតឈប់ឈរ​ចំពោះ​ការបង្ក្រាប​របស់​កងកម្លាំង​​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា​លើ​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​សកម្មភាព​បង្ក្រាប រំលោភ និង​សម្លាប់​ដ៏​ព្រៃផ្សៃ​ទាំងនោះ ត្រូវបាន​អង្គការសហប្រជាជាតិ​ចាត់ទុក​ជា​សកម្ម​ភាព​​ប៉ុ​ប៉ង​ប្រល័យ​​ពូជ​សាសន៍​។​

​មេដឹកនាំ​ជាច្រើន រួម​មាន​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad បាន​ធ្វើ​ការរិះគន់​អ្នកស្រី​យ៉ាង​ធ្ងន់ ចំពោះ​អំពើ​ឃោរឃៅ​របស់​អ្នកស្រី និង​បាន​ហៅ​ការឆ្លើយតប​របស់​​អ្នកស្រី​អ៊ុង​សាន សូ​ជី​ថា​ជា​អំពើ​មិន​អាច​ការពារ​ខ្លួនឯង​បាន​នោះ​ទេ​។​

​ចំនែក​កាលពី​ខែវិច្ឆការ​កន្លង​ទៅ​វិញ អនុ​ប្រធានាធិបតី​អា​មេ​រិច Mike Pence ក៏​បាន​ប្រាប់​​អ្នកស្រី​ផងដែរ​ថា ការ​ធ្វើទុក្ខបុកម្នេញ និង​ការបង្ក្រាប​របស់​កងកម្លាង​មី​យ៉ាន​ម៉ាគឺ​ជា​រឿង​ដែល មិន​អាច​ត្រា​ប្រណី​បាន​។​

​ដោយសារ​សកម្មភាព​ដ៏​ឃោរឃៅ​របស់​កងកម្លាំង​មី​យ៉ាន​ម៉ា និង​ការរិះគន់​ជុំ​ទិស​លើ​រដ្ឋាភិបាល​​របស់​អ្នកស្រី មាន​អង្គការ​ជាច្រើន​បាន​សម្រេចចិត្ត​ដកហូត​ពានរង្វាន់​កិត្តិយស​ពី​អ្នកស្រី ហើយ​កាលពី​សប្តាហ៍​នេះ​ផង​ដែរ អង្គការ​របស់​កូរ៉េខាងត្បូង​មួយ ក៏​បាន​មាន​វិធាន​ការ​​លើ​អ្នកស្រី​។​

​អង្គការ​មូលនិធិ​រំលឹក​ថ្ងៃ ១៨ ឧសភា (The May 18 Memorial Foundation) ដែលជា​អង្គការ​សិទ្ធិ​មនុស្ស​ដ៏​ធំ​មួយ​របស់​កូរ៉េខាងត្បូង បាន​ប្រកាស​ដក​ហូត​ពានរង្វាន់​សិទ្ធិមនុស្ស​ពី​អ្នកស្រី ដែល​អ្នក​ស្រី​ត្រូវ​អង្គការ​នោះ​ផ្តល់​អោយ​កាលពី​​ឆ្នាំ ២០១៤​។​

​អ្នកនាំពាក្យ​របស់​អង្គការ​នោះ​បាន​និយាយថា “​ការព្រងើយកន្តើយ​របស់​អ្នកស្រី​ចំពោះ​សកម្មភាព​ឃោរឃៅ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​បាន​ធ្វើ​ប៉ះពាល់​ដល់​ពានរង្វាន់​ដែល​តំណាងអោយ​ការការពារ និង​លើក​តង្កើ​ន​សិទ្ធិមនុស្ស​”៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×