Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​ដាក់លក់​សំបក​ធុង​ថ្នាំ​ជ្រលក់ អាច​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​

spot_img

​ខេត្ត​ស្វាយរៀង ៖ ជា​រៀងរាល់ថ្ងៃ​នៅ​ក្រុង​បាវិត​គេ​សង្កេតឃើញ​មាន​ឈ្មួញ​បាន​ប្រមូល​ទិញ​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​ពី​តាម​បណ្តា​រោងចក្រ​មួយ​ចំនួន​ដាក់​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់​និង​បរិភោគ​ដែល​ជាហេតុ​នាំឲ្យ​មាន​ការព្រួយបារម្មណ៍​អំពី​ផលប៉ះពាល់​ដល់​សុខមាភាព​ជា​ខ្លាំង​ដោយ​ប្រជាពលរដ្ឋ​ពុំ​សូវ​យល់​ដឹង​អំពី​សុខភាព ជាពិសេស​ការប្រើប្រាស់​ទឹក​ស្អាត​ហើយ​គ្មាន​ពាង​ដាក់​ទឹក​ស្តុក​សម្រាប់​ប្រើប្រាស់​ក៏​ទៅ​ទិញ​សំបក​ធុងជ័​រដាក់ទឹក​ថ្នាំ​ច្រលក់​ក្រណាត់​តាម​រោងចក្រ​ដែល​មាន​សារធាតុ​គីមី​ពុល​មក​ដាក់​ទឹក​ប្រើប្រាស់​និង​បរិភោគ​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​។​

​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង ហើយ​មាន​ទីលំនៅ​ជិត​ទីតាំង​ដាក់​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​បាន​បញ្ចេញ​ការ​ព្រួយ​បារ​ម្មណ៍​ថាៈ​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ​ដែល​គាត់​រស់នៅ​ជិត​ទីតាំង​ក្រុមហ៊ុន​មួយ​ដែល​បាន​ប្រមូល ទិញ​ធុង​ដាក់​កាក​សំណល់​ពី​រោងចក្រ​មក​ដាក់​តាំង​លក់​ជាពិសេស​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​បាន​ហូរ​ចេញមកក្រៅ​ជះក្លិន​អាក្រក់​ប៉ះពាល់​ផ្លូវដង្ហើម​ជាខ្លាំង​។​

​ប្រភព​ខាងលើ​បាន​ឱ្យ​ក្រុម​អ្នក​សារព័ត៍មាន​ដឹង​ទៀត​ថា ៖ ដោយ​ឃើញ​ឈ្មួញ​មក​ទិញ​ដឹក​តាម​រ៉ឺម៉ក លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់​និង​បរិភោគ​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​អំពី​ផលប៉ះពាល់​ដល់​សុខភាព ដោយ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ខ្វះ​ការយល់ដឹង​បាន​ទិញ​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​នេះ​ទៅ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​និង​បរិភោគ​។​

​ទាក់ទិន​ករណី​ខាងលើ​នេះ​ម្ចាស់​ក្រុមហ៊ុន​ប្រមូល​ទិញ​កាកសំណល់​រោងចក្រ​ឈ្មោះ​សុខ​សារ៉េត ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​ប្រមូល​ទិញ​កាកសំណល់​រោងចក្រ ដែល​មាន​ទីតាំង​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត​បាន​ប្រាប់ cen.com.kh ថា ៖ ក្រុមហ៊ុន​របស់​គាត់​បា​ន​សុំ​ច្បាប់​ប្រមូល​ទិញ​កាកសំណល់​រោងចក្រ​ក្នុង​ក្រុង​បាវិត​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ រួមមាន ៖ កំទេច​ដែក ថង់ប្លាស្ទិក កំទិច​ក្រណាត់ ធុង​ជ័រ​និង​កាក​សំណល់​ផ្សេងៗ​។​ល​។ សម្រាប់​កែឆ្នៃ​លក់​បន្ត​។ កំទេច​ដែក​និង​ក្រដាស់​គ្រឿង​អេតចាយ​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ ថង់​ផ្លាស្ទិ​កដឹក​ចេញ​ទៅ​រាជធានី​ភ្នំពេញ​ដាក់​រោងចក្រ​កែឆ្នៃ​ជា​គ្រាប់​ដឹក​មក​វិញ​រួច​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម​។ ចំពោះ​សំបក​ធុង​ថ្នាំ​ជ្រល់​ក្រណាត់​ទិញ​ពី​រោងចក្រ​ធុង​មួយ​តម្លៃ​៦​ដុល្លារ លក់​បោះ​ដុំ​ធុង​មួយ​តម្លៃ​២៣,០០០​រៀល បើ​លក់រាយ​តម្លៃ​៣​ម៉ឺន​រៀល​។ ហើយ​ប្រជាពលរដ្ឋ​យកទៅ​ដាក់​ទឹក​ប្រើប្រាស់​ឬ​ត្រងទឹក​ភ្លៀង​ស្តុក​ទុក​បរិភោគ​។ ហើយ​បញ្ហា​អនាម័យ​គឺ​សំអាត​ដោយ​យក​សាប៊ូ​បោក​ខោអាវ​ឬ​សាប៊ូ​លាងចាន​មក​លាង​សំអាត​ជា​ការ​ស្រេច​។​

​ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍ថា ៖ បញ្ហា​ប្រជាពលរដ្ឋ​យក​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​របស់​រោងចក្រ​ទៅ​ដាក់​ទឹក​ប្រើប្រាស់​និង​ដាក់​ទឹក​បរិភោគ​នោះ គឺ​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់​ប្រសិនបើ​ពួកគាត់​ខ្វះ​ការយល់ដឹង​អំពី​អនាម័យ​ទឹកស្អាត ជាពិសេស​ធុង​ជ័រ​ដាក់​សារធាតុ​គីមី​ពុល ទោះបី​លាង​សាប៊ូ​ក៏ដោយ​ក៏​នៅតែ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ដែរ​។ លោក​សូម​ឲ្យ​សួរ​ទៅ​មន្ត្រី​ជំនាញ​កាំកុងត្រូល​វិញ​។​

​ដោយឡែក​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​តាម​ទូរ​សព្ទ័​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​ថាៈ ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​គឺមាន​សារធាតុ​គីមី បើ​ប្រជាពលរដ្ឋ​យកទៅ​ដាក់​ទឹក​បរិភោគ​គឺ​អាច​ប៉ះពាល់​ដល់​សុខភាព​ប្រសិនបើ​ពួកគាត់​ខ្វះ​ការយល់ដឹង​។​ក៏​ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​មុន​និង​ដាក់​ទឹក​ប្រើប្រាស់​គាត់​យក​សាប៊ូ​បោក​ខា​អាវ​ទៅ​ដាក់​លាង​សំអាត​រួច​ដាក់​ទឹក​ត្រាំ ហើយ​លាង​សាប៊ូ​សំអាត​ពី​ទៅ​បី​ដង​រួច​ហាលថ្ងៃ​ឲ្យ​ស្ងួត​សឹម​យកមក​ដាក់​ទឹក​ប្រើប្រាស់​នោះ​ផល់ប៉ះពាល់​អាច​នៅ​តិចតួច។​

​ទោះបីជា​យ៉ាងណា ក៏​ដោយ​មន្ត្រី​កាំកុងត្រូល​នឹង​ចុះ​ទៅ​ពី​និត្យនៅ​ចំណុច​ទីតាំង​លក់​សំបក​ធុង​ថ្នាំ នោះ​ដើម្បី​យក​សំណាក​ទៅ​ធ្វើ​តេស្ត​និង​យក​ទឹក​ដែល​ប្រជាពលរដ្ឋ​ដាក់​ក្នុង​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​សម្រាប់​បរិភោគ​ទៅ​ធ្វើ​តេស្ត​មើល​ថា​តើ​នៅ​មាន​សេសសល់​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឬ​យ៉ាងណា​?៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×