Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​៣ នាក់ ថ្នាំញៀន​ជាង​២.០០០​គ្រាប់

spot_img

​ខេត្ត​កំពត ៖ នគរបាល​បង្ក្រាប​គ្រឿង​ញៀន ដោយ​ឃាត់​ជនបរទេស និង​ខ្មែរ​៣​នាក់ ដកហូត​បាន​ថ្នាំ​សរុប​ជាង​២០០០​គ្រាប់ ដែល​ផ្ញើ​មកពី​ក្រៅប្រទេស នៅ​ចំណុច​សាខា​ប្រៃសណីយ៍ ស្ថិតក្នុង​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ថ្លែង ថា គឺ​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដែល​ផ្ញើ​មកពី​ក្រៅប្រទេស តាមរយៈ​សាខា​ប្រៃសណីយ៍​ខេត្តកំពត នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​កម្លាំង​នគរបាល​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ស្រី​ចំនួន​២​នាក់ (​ក្នុងនោះ​ជនបរទេស​២​នាក់​) និង​ដកហូត​ថ្នាំញៀន​អ៊ិច​ស្ត្រា​ស៊ីល ចំនួន​១.៥០៣​គ្រាប់ និង​ទឹក​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេត​តា​មីន ចំនួន​១​កញ្ចប់​ធំ​។​

​ជនសង្ស័យ​ឈ្មោះ TASDELEN ONDER ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ឈ្មោះ ANJERLA ORIBJANOVNA ភេទ​ស្រី អាយុ​២៩​ឆ្នាំ និង​ឈ្មោះ មុំ សុភា ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច បាន​បន្ត​ទៅ​ឆែកឆេរ​នៅ​ហាង FIREFLY ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដកហូត​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនចំនួន​៥០០​គ្រាប់ រួម​នឹង​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៨០​គ្រាប់ និង​ម៉ា​ទឹកកក​ទម្ងន់​ចំនួន​២៦៤,៨៦​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​ស្ថិត​ក្រោម​ការសួរនាំ​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×