Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ផ្សឹក​ព្រះសង្ឃ​១​អង្គ លាក់​អាវុធ និង​គ្រាប់​ជាច្រើន​

spot_img

​បាត់ដំបង ​៖ សមត្ថកិច្ច​ខេត្ត​បាត់ដំបង សហការ​ជាមួយ​មន្ត្រី​ធម្មការ និង​សាសនា បាន​ចុះ​ពិនិត្យ និង​នាំ​ខ្លួន​ព្រះសង្ឃ​១​អង្គ ដែល​គង់​លើ​ភ្នំ​ចាំ​ចាប បន្ទាប់ពី​រកឃើញ​មាន​វត្ថុតាង​ល្មើសច្បាប់​ជាច្រើន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​៣ ភូមិ​ភ្នំ​ចាំ​ចាប ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរ​ខេត្ត​បាត់ដំបង បានឱ្យដឹងថា កម្លាំង​នគរបាល​ស្រុក​កំរៀង សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ធម្មការ សាលា​អនុគណ​ស្រុក​កំរៀង បាន​ចុះទៅពិនិត្យ​ទីស្នាក់អាស្រ័យ​របស់​ព្រះសង្ឃ​១​អង្គ ព្រះនាម ហ៊ុន អ​ង គង់​នៅ​លើ​ភ្នំ​៨២ ដើម្បី​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ឲ្យ​អ្នកស្រុក និង​មាន​ដាស់​មន្តអាគម​ផ្សេងៗ មួយ​ចំនួន​​ទៀត​ស្ថិត​នៅ​ចំណុច​ភ្នំ​៨២ ក្នុងភូមិ​ចាំ​ចាប ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

ក្រោយ​ការចុះពិនិត្យ​កម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ​សម្រេច​នាំខ្លួន ព្រះសង្ឃ​អង្គ​ខាងលើ​ដោយសារ​កាន់កាប់ និង​រក្សាទុក​នូវ​អាវុធ​ខុសច្បាប់ មួយចំនួន​ដូចជា​៖ ទី​១ ៖ កាំភ្លើងខ្លី មិន​ស្គាល​ម៉ាក ចំនួន​មួយ​ដើម បង់​កាំភ្លើង​ចំនួន​មួយ គ្រាប់កាំភ្លើង​ខ្លី​ចំនួន ១៦​គ្រាប់ និង​សំបក​គ្រាប់ AK ចំនួន​១០​គ្រាប់ អាយកូម​ម៉ាក​ម៉ូតូ​រ៉ូឡា ខ្នោះដៃ​មួយ ជំ​ពុះ​ទង់​កែច្នៃ​មួយ ដាវ​មាន​ស្រោម​មួយ មួក​ស្កេត​ប៉ូលី​សមួយ ដប​កែច្នៃ​សម្រាប់​​ជក់​ថ្នាំញៀន​មួយ​។​

​ព្រះសង្ឃ​ប្រព្រឹត្ត​បទល្មើស​អង្គ​នេះ ត្រូវ​ការិយាល័យ​ធម្មការ និង​សាលា​អនុគណ​ស្រុក​កំរៀង ចាប់ផ្សឹក ដោយ​ចោទប្រកាន់​ពី​បទ​កាន់កាប់ និង​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់ រួច​បន្ត​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​សាលា​ដំបង​ខេត្តបាត់ដំបង​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×